Close

ក្រុមហ៊ុនចិនមួយគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ២៧០ហិកតា ក្នុងខេត្តព្រះសីហនុ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនចិនមួយគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ២៧០ហិកតា ក្នុងខេត្តព្រះសីហនុ ក្រុមហ៊ុនចិនមួយគ្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសលើផ្ទៃដី ២៧០ហិកតា ក្នុងខេត្តព្រះសីហនុ

ភ្នំពេញ៖ ក្រុមហ៊ុន Golden Port SEZDevelopment Co., Ltd. ដែលជាក្រុមហ៊ុនរបស់ប្រទេសចិន គ្រោងនឹងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ក្នុងដំណាក់ កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។

គម្រោងនេះត្រូវបានបង្ហាញ កាលពីរសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ នៅក្នុងជំនួបពិភាក្សាការងារវាង លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និង លោក កាំង ឡេង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Golden Port SEZ Development Co., Ltd.។

នៅក្នុងឱកាសនៃកិច្ចប្រជុំ លោក កាំង ឡេង ប្រធានគណៈប្រតិភូបានថ្លែងអំណរគុណដល់លោក អគ្គលេខាធិការ និងសហការី ដែលបានចំណាយពេលវេលាដ៏មមារញឹកទទួលជួបគណៈប្រតិភូ ព្រមទាំងបាន ផ្តល់ជូននូវព័ត៌មានសំខាន់ៗ ដើម្បីជាមូលដ្ឋានសម្រាប់ក្រុមហ៊ុនរៀបចំដំណើរការសុំវិនិយោគ។

ជាមួយគ្នានេះ ផងដែរ លោក កាំង ឡេង បានធ្វើបង្ហាញអំពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុន ដែលក្នុងដំណាក់ កាលដំបូងក្នុងទំហំផ្ទៃដីប្រមាណ ២៧០ហិកតា ស្ថិតនៅតាមបណ្ដោយផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងខេត្តព្រះសីហនុ។

ជាការឆ្លើយតប លោក អគ្គលេខាធិការបានសម្តែងនូវការអបអរសាទរចំពោះគម្រោងវិនិយោគបង្កើត តំបន់សេដ្ឋកិច្ចពិសេសរបស់ក្រុមហ៊ុនដែលនឹងចូលរួមចំណែកធ្វើពិពិធកម្មឧស្សាហកម្មកម្ពុជា និងបានជម្រាប ជូនថា ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់របស់គណៈកម្មាធិការវិនិយោគកម្ពុជា រង់ចាំដោយក្តីរីករាយក្នុងការផ្តល់កិច្ច សម្រួលគ្រប់បែបយ៉ាងជូនក្រុមហ៊ុន។៕

អត្ថបទទាក់ទង