Greenwood សម្រេចចែកផ្លូវជាមួយ Man United ទៅចូលរួមជាមួយ Marseille
(បាល់ទាត់)៖ ក្លឹបបិសាចក្រហម Manchester United បានប្រកាសជាផ្លូវការណ៍ពីការចាកចេញរបស់ខ្សែប្រយុទ្ធវ័យក្មេង Mason Greenwood ដោយទៅចូលរួមជាមួយក្លិប Olympique de Marseille របស់បារាំង ក្នុងកិច្ចសន្យារយៈពេល ៥ឆ្នាំ។ Ligue 1
ប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស បានរាយការណ៍ថា អតីតថ្នាលយុវជនរបស់ក្លិបបិសាចក្រហម វ័យ ២២ឆ្នាំរូបនេះ ត្រូវបានផ្លាស់ទៅកាន់ក្លិប Marseille ក្នុងតម្លៃខ្លួនផ្ទេរ ៣១លានអឺរ៉ូ ជាមួយនឹងកិច្ចសន្យារយៈពេល ៥ឆ្នាំ។
កីឡាករ Greenwood បានបង្ហាញខ្លួនចំនួន ១២៩ប្រកួត និងស៊ុតបញ្ចូលទីបាន ៣៥គ្រាប់ សម្រាប់ Man United បន្ទាប់ពីបង្ហាញខ្លួនជាលើកដំបូង ក្នុងឆ្នាំ ២០១៩។ កាលពីរដូវកាលមុន Greenwood ត្រូវបានក្លិប Getafe របស់អេស្ប៉ាញ ខ្ចីជើងពេញមួយរដូវកាល ដោយបង្ហាញខ្លួនបាន ៣៦ប្រកួត ស៊ុតបាន ១០គ្រាប់ នឹងជួយ Getafe បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ១២ នៅ LaLiga។
គួរបញ្ជាក់ថា កាលពីខែមុន ក្លិប Marseille បានតែងតាំងអតីតគ្រូបង្វឹក Brighton & Hove Albion លោក Roberto De Zerbi ជាគ្រូបង្វឹកថ្មីរបស់ខ្លួន ដើម្បីត្រៀមប្រកួតប្រជែងពាន Ligue 1 រដូវកាលថ្មី៕