Close

កក្រីក! ម្ចាស់ការពារដំណែងជើងឯក Euro 2024 ប៉ះ ជើងឯក Euro 2012 រាត្រីនេះ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ កីឡា
កក្រីក! ម្ចាស់ការពារដំណែងជើងឯក Euro 2024 ប៉ះ ជើងឯក Euro 2012 រាត្រីនេះ កក្រីក! ម្ចាស់ការពារដំណែងជើងឯក Euro 2024 ប៉ះ ជើងឯក Euro 2012 រាត្រីនេះ

(Euro 2024)៖ នៅយប់ថ្ងៃ ថ្ងៃព្រហស្បតិ៍ ទី២០ ខែមិថុនា ឆ្នាំ២០២៤ នេះ នឹងមានការប្រកួតដ៏ធំមួយ គឺជាការប៉ះគ្នារវាងម្ចាស់ការពារជើងឯក Euro 2024 អ៊ីតាលី និងម្ចាស់ជើងឯក Euro 2012 អេស្ប៉ាញ វេលាម៉ោង ២រំលងអាធ្រាត្រ នាកីឡដ្ឋាន Veltins Arena ប្រទេសអាល្លឺម៉ង់។

មែនទែនទៅ ក្រុមជម្រើសជាតិអេស្ប៉ាញ និងអ៊ីតាលី ហាក់ជួបគ្នាញឹកញាប់មែនទែន ដោយគិតចាប់ពីឆ្នាំ២០០៤ ក្រុមទាំងពីរធ្លាប់ជួបគ្នា ១៥ដង ក្នុងនោះ អេស្ប៉ាញ ឈ្នះ ៦ ស្មើ ៧ និងចាញ់ ២។ ការជួបគ្នាលើកចុងក្រោយកាលពីថ្ងៃទី ១៦ ខែមិថុនា ២០២៣ ក្នុងពានរង្វាន់ Nations League អេស្ប៉ាញ បានយកឈ្នះ អ៊ីតាលី ២-១។

ក្នុងរាត្រីនេះ មានការប្រកួតចំនួន៣គូរ៖
-វេលាម៉ោង ១១:០០យប់ ស្លូវេនី ប៉ះ ស៊ែប៊ី នៅកីឡដ្ឋាន Allianz Arena
-វេលាម៉ោង ១១:០០យប់ អង់គ្លេស ប៉ះ ដាណឺម៉ាក នៅកីឡដ្ឋាន Deutsche Bank Park
-វេលាម៉ោង ២:០០ រំលងអាធ្រាត្រ ព័រទុយហ្គាល់ ប៉ះ សាធារណរដ្ឋឆែកនៅកីឡដ្ឋាន Veltins Arena ។

គួរបញ្ជាក់ថា ការប្រកួតពានរង្វាន់ជើងឯកទ្វីបអឺរ៉ុបឆ្នាំនេះ ក្រុមជម្រើសជាតិអ៊ីតាលី គឺជាក្រុមការពារតំណែងជើងឯក ខណៈក្រុមឥន្រ្តីដែកអាល្លឺម៉ង់ និងក្រុមគោជល់អេស្ប៉ាញ ជាក្រុមដែលឈ្នះពាននេះច្រើនជាងគេ ពោលគឺឈ្នះ ៣លើកស្មើគ្នា៕

អត្ថបទទាក់ទង