សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជាឆ្អឹងខ្នងនៃការអន្តរាគមន៍គាំពារសង្គមនានា
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា យន្តការពង្រឹងអត្តសញ្ញាណកម្មគ្រួសារក្រីក្រ គឺជាឆ្អឹងខ្នងនៃការអន្តរាគមន៍គាំពារសង្គមនានារបស់រាជរដ្ឋាភិបាល។
សម្តេចថ្លែងដូច្នេះ ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “គោលការណ៍ណែនាំស្ដីពីក្របខណ្ឌកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងគោលការណ៍ណែនាំស្ដីពីក្របខណ្ឌកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន” ដែលរៀបចំឡើងនៅសណ្ឋា គារសុខាភ្នំពេញ នាព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះ។
នាឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងផែនការត្រូវពង្រឹងយន្តការអត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំរបស់ប្រជាពលរដ្ឋ និងត្រូវធានាថាយន្ដការនេះមានបរិយាប័ន្នគ្របដណ្ដប់លើក្រុមក្រុមគោលដៅពិតប្រាកដដែលត្រូវទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល។
ជាមួយនេះសម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំដល់ក្រសួងផែនការត្រូវបន្តធ្វើបច្ចុ ប្បន្នភាពទិន្នន័យគ្រួសារក្រីក្របន្តទៀយ៕