Close

ប្រធានាធិបតីអាមេរិកលោក Joe Biden៖ ខ្ញុំ​មិន​ប្រាកដ​ថា ​តើ​សហរដ្ឋ​អាមេរិក​នឹង​ហាម​ប្រាម​ TikTok ឬ​អត់​នោះ​ទេ?

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ បច្ចេកវិទ្យា
ប្រធានាធិបតីអាមេរិកលោក Joe Biden៖ ខ្ញុំ​មិន​ប្រាកដ​ថា ​តើ​សហរដ្ឋ​អាមេរិក​នឹង​ហាម​ប្រាម​ TikTok ឬ​អត់​នោះ​ទេ? ប្រធានាធិបតីអាមេរិកលោក Joe Biden៖ ខ្ញុំ​មិន​ប្រាកដ​ថា ​តើ​សហរដ្ឋ​អាមេរិក​នឹង​ហាម​ប្រាម​ TikTok ឬ​អត់​នោះ​ទេ?

បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយនៅថ្ងៃចន្ទនេះថា លោកមិនប្រាកដថា តើរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននឹងហាមឃាត់ការប្រើប្រាស់កម្មវិធីវីដេអូខ្លី TikTok ដែលគ្រប់គ្រងដោយចិន ឬយ៉ាងណានោះទេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែកុម្ភ: ឆ្នាំ២០២៣។

លោក Biden បាននិយាយដោយឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានអំពី TikTok ថា «ខ្ញុំមិនប្រាកដទេ។ ខ្ញុំដឹងថា ខ្ញុំមិនមានវានៅលើទូរស័ព្ទរបស់ខ្ញុំទេ»។

នៅប៉ុន្មានថ្ងៃមុននេះ លោក Michael Bennet សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Colorado Democratic បានហៅ TikTok ថាជា «ការគំរាមកំហែងដែលមិនអាចទទួលយកបានចំពោះសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក» ព្រមទាំងបានជំរុញឱ្យមានការ​​ហាមឃាត់ការប្រើកម្មវិធី TikTok ជាផ្លូវការ។

លោក Michael Bennet ក៏បានអំពាវនាវឱ្យ Apple និង Google ដកកម្មវិធី TikTok ចេញពី​ Store របស់ពួកគេ ជុំវិញការព្រួយបារម្ភអំពីសន្តិសុខជាតិផងដែរ ខណ:ដែលរដ្ឋធំៗជាច្រើនរបស់សហរដ្ឋអាមេរិកចូលរួមយុទ្ធនាការហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok នៅលើទូរស័ព្ទ និងឧបករណ៍ផ្សេងៗទៀតរបស់មន្ត្រីរដ្ឋាភិបាល។

ពាក់ព័ន្ធនឹងបញ្ហាសន្តិសុខជាតិនេះ ខាងក្រុមហ៊ុន ByteDance ដែលជាមេធំរបស់ TikTok ធ្លាប់បានអះអាងថា ទិន្នន័យរបស់​អ្នក​ប្រើប្រាស់អាមេរិកគឺរក្សាទុកនៅអាមេរិក និងមិនមានការចូលប្រើប្រាស់ដោយរដ្ឋាភិបាលចិននោះទេ ប៉ុន្តែ​ក្រោយមក​ស្រាប់តែ​ TikTok បានសារភាពថា ទិន្នន័យរបស់ពួកគេអាចត្រូវបានចូលប្រើដោយបុគ្គលិកដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន៕

អត្ថបទទាក់ទង