MARCUS HABER បន្តស៊ុតបញ្ចូលទីគ្រប់ការប្រកួតនៅលីគកំពូលកម្ពុជា គិតត្រឹមសប្ដាហ៍ទី៩ ជុំទី១
បាល់ទាត់)៖ ខ្សែប្រយុទ្ធ MARCUS WARREN HABER របស់ក្លិបព្រះខ័នរាជស្វាយរៀង ក្លាយជាកីឡាករស៊ុតបញ្ចូលទីគ្រប់ការប្រកួតនៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤ គិតត្រឹមសប្ដាហ៍ទី៨ ដោយស៊ុតបាន ១៣គ្រាប់។
ក្នុងសបា្តហ៍ទី៩ MARCUS HABER បានស៊ុតបញ្ចូលទី១គ្រាប់ ក្នុងជំនួបដែលក្រុមព្រះខ័នរាជស្វាយរៀង យកឈ្នះ បឹងកេត ក្នុងលទ្ធផល ៣-១ នៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២៣/២៤។
គួរបញ្ជាក់ថា ១៣គ្រាប់របស់ MARCUS WARREN HABER រកបាននៃការប្រកួតជាមួយកងយោធពលខេមរភូមិន្ទ ២គ្រាប់ , ភ្នំពេញក្រោន ២គ្រាប់, ណាហ្គាវើលដ៍ ១គ្រាប់, អាយអេសអាយដង្កោសែនជ័យ ១គ្រាប់, អង្គរថាយហ្គឺរ ១គ្រាប់, វិសាខា ១គ្រាប់, ព្រៃវែង ៣គ្រាប់, គីរីវង់សុខសែនជ័យ ១គ្រាប់ និងជាមួយបឹងកេត ១គ្រាប់ បានក្លាយជាកីឡាករតែម្នាក់គត់ ដែលសុតបញ្ចូលទីគ្រប់ការប្រកួតនៃការប្រកួតជម្រើសជើងឯក ខេមបូឌានព្រីមៀរលីគ សម្រាប់៩សប្ដាហ៍ កន្លងមកនេះ។
គួររំលឹកថា ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជាក្រុមតែមួយគត់នៅលីគកំពូលកម្ពុជា ដែលអាចរកជ័យជម្នះបានគ្រប់ការវប្រកួត ក្រោយឆ្លងកាត់ ៩ប្រកួត វគ្គសន្សុំពិន្ទុជុំទី១ ឈ្នះទាំង៩។
សម្រាប់ការប្រកួតលើកក្រោយ ក្រុមព្រះខ័នរាជស្វាយរៀង របស់ MARCUS WARREN HABER នឹងប៉ះជាមួយក្រុមបាល់ទាត់កងយោធពលខេមរភូមិន្ទ នៅថ្ងៃទី៤ ខែវិច្ចិកា វេលាម៉ោង ៦៖០០នាទីល្ងាច៕