កម្ពុជា-អង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ កំពុងពិនិត្យលទ្ធភាព ជំរុញការអភិរក្សសត្វ និងរុក្ខជាតិ
ភ្នំពេញ៖ កម្ពុជា និងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ បាននិងកំពុងពិភាក្សាគ្នា អំពីការពិនិត្យលទ្ធភាពឱ្យមានការសិក្សាបែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់។ នេះបើយោងតាមជំនួបរវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាមួយ ជាមួយ តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ កាលពីរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងកសិកម្ម។
ក្នុងឱកាសនោះ តំណាងអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ បានលើកឡើងពីសំណើបង្កើនកិច្ចសហប្រតិបត្តិការ និងការសហការគាំទ្រ ក្នុងការចូលរួមអភិរក្សសត្វ និងរុក្ខជាតិនៅកម្ពុជា។
ជាការឆ្លើយតប លោកឌិត ទីណា បានសម្តែងនូវការស្វាគមន៍ ចំពោះកិច្ចសហប្រតិបត្តិការលើការងារអភិរក្សនេះ និងអនុញ្ញាតឱ្យអនុវត្តទៅតាមផែនការដែលរៀបចំឡើង ដោយត្រូវជួបពិភាក្សាបន្ថែមជាមួយក្រុមការងារជំនាញដើម្បីធ្វើការរួមគ្នា។
ជាមួយគ្នានោះ លោករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីគម្រោងអភិរក្សមួយចំនួន ដែលបាននិងកំពុងដំណើរការ ដូចជាការអភិរក្សសត្វផ្សោតនៅខេត្តក្រចេះ និងស្ទឹងត្រែង ការអភិរក្សដំរីនៅរតនគិរី និងការការពារប្រភេទពូជ រុក្ខជាតិលម្អកេសរកូលជាដើម។
លើសពីនេះទៀត ភាគីទាំងពីរ «បានលើកឡើងអំពីការពិនិត្យលទ្ធភាពឱ្យមានការសិក្សាបែបវិទ្យាសាស្ត្រ ដើម្បីជំរុញការងារអភិរក្សនេះ ឱ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាពខ្ពស់»៕