Close

កុំភ្លេច ! យប់នេះ គោជំទង់កម្ពុជា ប៉ះ លីបង់ ក្នុងការប្រកួតវគ្គជម្រុះ AFC U23 Asian Cup Qatar 2024

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣ កីឡា
កុំភ្លេច ! យប់នេះ គោជំទង់កម្ពុជា ប៉ះ លីបង់ ក្នុងការប្រកួតវគ្គជម្រុះ AFC U23 Asian Cup Qatar 2024 កុំភ្លេច ! យប់នេះ គោជំទង់កម្ពុជា ប៉ះ លីបង់ ក្នុងការប្រកួតវគ្គជម្រុះ AFC U23 Asian Cup Qatar 2024

ភ្នំពេញ : នៅយប់នេះ ក្រុមបាល់ទាត់ជម្រើសជាតិអាយុក្រោម ២៣ឆ្នាំកម្ពុជា នឹងត្រូវបើកឆាកយុទ្ធនាការប្រកួតជម្រុះជើងឯកយុវជនអាស៊ី AFC U23 Asian Cup Qatar 2024 ពូលJ របស់ខ្លួនហើយដោយត្រូវជួបក្រុមជម្រើសជាតិលីបង់អាយុក្រោម ២៣ឆ្នាំ មុនគេនាម៉ោង ៨យប់នេះ(ម៉ោងនៅកម្ពុជា) នៅកីឡដ្ឋាន Prince Sultan Bin Abdulaziz Sports City ប្រទេសអារ៉ាប់ប៊ីសាអូឌីត ។

នេះគឺជាការប្រកួតបើកឆាកពូល J ដែលមានបេក្ខភាព ៤ក្រុមចូលរួម គឺមានក្រុមគោព្រៃជំទង់កម្ពុជា, លីបង់, ម៉ុងហ្គោលី និងក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌី ដែលត្រូវប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ នាឆ្នាំ២០២៤ នៅប្រទេសកាតា ។ ការប្រកួតជម្រុះនេះ នឹងធ្វើឡើងពីថ្ងៃ៦ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៣។

បន្ទាប់ពីជួប U23 លីបង់យប់នេះ កម្ពុជា នឹងបន្ដជួបក្រុម U23 ម៉ុងហ្គោលី នាថ្ងៃទី០៩ ខែកញ្ញា មុនការប្រកួតបញ្ចប់ពូលជាមួយក្រុមម្ចាស់ផ្ទះអារ៉ាប់ប៊ីសាអូឌីត នាថ្ងៃទី១២ ខែកញ្ញាខាងមុខ ខណៈដែលការប្រកួតទាំងអស់ នឹងធ្វើឡើងនៅប្រទេសអារ៉ាប៊ សាអូឌីត។

គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ក្រោមការដឹកនាំរបស់គ្រូបង្វឹកជនជាតិជប៉ុន លោក Gyotoku Koji បានទៅដល់អារ៉ាប់ប៊ីសាអូឌីហើយ កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ បន្ទាប់ពីចំណាយពេលជិះយន្តហោះជាង ២០ម៉ោង៕