Close

ក្រសួងបរិស្ថានជំរុញប្រជាជនឱ្យចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការប្រើរថយន្ដអគ្គិសនី

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៤ ខែសីហា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ក្រសួងបរិស្ថានជំរុញប្រជាជនឱ្យចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការប្រើរថយន្ដអគ្គិសនី ក្រសួងបរិស្ថានជំរុញប្រជាជនឱ្យចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ តាមរយៈការប្រើរថយន្ដអគ្គិសនី

ក្នុងនាមជាក្រសួងទទួលបន្ទុកការងារបរិស្ថាន បានជំរុញដល់ប្រជាពលរដ្ឋក្នុងការងាកមកប្រើប្រាស់រថយន្ដអគ្គិសនី ដោយចាត់ទុកថានោះជាសកម្មភាពក្នុងការចូលរួមកាត់បន្ថយនូវការប្រែប្រួលអាកាសធាតុ។ ការជំរុញរបស់ក្រសួងបរិស្ថានបែបនេះធ្វើឡើងក្នុងឱកាសពិព័រណ៍យានយន្ត​អគ្គិសនី កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។

«យានយន្ដអគ្គិសនី (Electric Mobility) ផ្តល់ឱកាសដើម្បីដោះស្រាយបញ្ហាប្រឈមសំខាន់ៗ​ទាក់ទង​នឹងការផ្លាស់ប្តូរថាមពលស្អាត និងការបន្ស៊ាំ និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ជាពិសេស តម្រូវការសម្រាប់ការដឹកជញ្ជូនសាធារណៈ និងការផ្គត់ផ្គង់ខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែស្អាតជាងមុន ខណៈដែលប្រទេសកម្ពុជាបន្តដំណើរឆ្ពោះទៅកាន់ប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងកម្រិតខ្ពស់ឆ្នាំ២០៥០»។ នេះជាការលើកឡើងរបស់ ឯកឧត្ដម វ៉ាន់ មុនីនាថ អគ្គនាយក​គោលនយោបាយ និងយុទ្ធសាស្ដ្រ និងជាតំណាងក្រសួងបរិស្ថាន។

យ៉ាងណាមិញ ការតាំងពិព័រណ៍យានយន្ដអគ្គិសនីខាងលើនេះ បានផ្តល់ឱកាសក្នុង​ការចែករំលែក​ចំណេះដឹង ការដោះស្រាយបញ្ហា និងការសហការ​រ​វាង​តំណាងរដ្ឋាភិបាល ឧស្សាហកម្ម ដៃគូអភិវឌ្ឍន៍ សាកលវិទ្យាល័យ និងសង្គមស៊ីវិល។

ក្នុងនោះផងដែរ មានការតាំងពិព័រណ៍ស្តង់ក្រុមហ៊ុន e-mobility ជាច្រើនរួមមាន Onion, VERYWORDS, pople, CominEVi, VOLTRA, YADEA, TADA ព្រមទាំងការតាំងបង្ហាញពីលទ្ធផលនៃ​ការសិក្សា​ស្រាវជ្រាវរបស់និស្សិតពាក់ព័ន្ធនឹងការកែច្នៃសំណល់អេឡិចត្រូនិក។

ក្រៅតែពីវេទិកានានា ការជំរុញ ក៏ដូចជាការអំពាវនាវពីសំណាក់ក្រសួងស្ថាប័នដែលពាក់ព័ន្ធនានា​សព្វថ្ងៃនេះ ប្រទេសកម្ពុជាបានបង្កើតក្របខ័ណ្ឌ និងការប្តេជ្ញាចិត្តជាច្រើនដើម្បីគាំទ្រលើការ​ផែនការអភិវឌ្ឍន៍នេះរួមមាន៖

ការរួមចំណែករបស់ជាតិ (NDC) ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័ន ៤១.៧% តាមរយៈ the Updated NDC (ឆ្នាំ ២០២០) ការសម្រេចបានអព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ដែលបានកំណត់នៅក្នុងយុទ្ធសាស្រ្តអភិវឌ្ឍន៍រយៈពេល២៣វែងប្របកដោយអព្យាក្រឹតកាបូន (២០២១)។

ការសន្សំប្រសិទ្ធភាពថាមពលក្នុងវិស័យដឹកជញ្ជូន ដែលមានចែងក្នុងគោលនយោបាយជាតិ​ប្រសិទ្ធភាពថាមពល (២០២១) ផ្លូវអភិវឌ្ឍន៍ថាមពលដូចមានចែងក្នុងផែនការមេអភិវឌ្ឍន៍ថាមពល (២០២២-២០៤០) និងគំនិតផ្តួចផ្តើមថ្មីរបស់ MoEs ដើម្បីប្រយុទ្ធប្រឆាំងនឹងការបំពុលបរិយាកាស តាមរយៈផែនការខ្យល់ស្អាត៕

អត្ថបទទាក់ទង