Close

ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែ និងលើកទិសដៅបន្ត

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 3:02 am ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែ និងលើកទិសដៅបន្ត ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែ និងលើកទិសដៅបន្ត

ខេត្តរតនគិរី៖ ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ស្នងការ នៃស្នងការដ្នាននគរបាលខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការថែរក្សារសន្តិសុខ សណ្តាប់ធ្នាប់ប្រចាំខែឧសភា ឆ្នាំ២០២៥ និងលើកទិសដៅបន្តរបស់ស្នងការដ្ឋាននគរបាលខេត្តរតនគិរី
នៅទី២៩ ខែឧសភា ឆ្នាំ២០២៥។

ពិធីនេះ មានសមាសភាពចូលរួមលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យ អធិការ អធិការក្រុងស្រុកទាំង៩ មេបញ្ជាការ មេបញ្ជារការរងវរៈសេនាតូចនគរបាលការពារព្រំដែនទាំង២ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង៥០ឃុំ/សង្កាត់។

ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែ និងលើកទិសដៅបន្ត

ចំពោះកិច្ចប្រជុំបានវាយតម្លៃខ្ពស់លេីលទ្ធផលកិច្ចប្រតិបត្តិការកាលពីខែកន្លងទៅប្រកបដោយលទ្ធផលល្អប្រសើរ ជាពិសេសលោកឧត្តមសេនីយ៍ទោស្នងការបានកោតសរសើរចំពោះកម្លាំងនគរបាលទាំងអស់ក្នុងប្រតិបត្តិការការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពជូនប្រជាពលរដ្ឋនិងសង្គមជាតិបានជាប្រចាំ។

ឆ្លៀតឱកាសនេះលោកឧត្តមសេនីយ៍ទោស្នងការបានពាំនាំនូវសារសំខាន់ៗរបស់ថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ ព្រមទាំងការពន្យល់ណែនាំផ្ទាល់បន្ថែមពីលោកឧត្តមសេនីយ៍ទោស្នងការនូវគន្លឹះក្នុងការអនុវត្តទៅដល់កងកម្លាំងនគរបាលគ្រប់ជំនាញ មន្ត្រីនគរបាលគ្រប់លំដាប់ថ្នាក់ក្នុងការពង្រឹងលើការងារសំខាន់ៗចំពោះមុខដែលត្រូវប្រតិបត្តិឱ្យបានទាន់ការវិវត្តន៍យ៉ាងឆាប់រហ័សនូវស្ថានភាពសង្គមបច្ចុប្បន្ន ដែលមានចំណុចសំខាន់ៗដូចជា៖ ការចូលរួមស្ថាបនាកសាងអគារធ្វើការអោយបានរឹងមាំដើម្បីសាកសមកិត្តិយសរបស់នគរបាល ការងារគ្រប់អាវុធជាតិផ្ទុះតាមគ្រប់មូលដ្ឋានឈរជើង ការងារទប់ស្កាត់គ្រឿងញៀន និងជនបរទេសខុសច្បាប់ហូរចូលតាមច្រកព្រំដែន ការពង្រឹងនិងកែលម្អរស្ថានភាពមន្ត្រីចរាចរណ៍ដែលឈរជើងតាមគោលដៅ ពង្រឹងការងារដំណើរការវិទ្យុទាក់ទង ការពង្រឹងកម្លាំងប្រចាំការតាមប៉ុស្តិ៍ និងកម្លាំងវេនប្រចាំបញ្ជារ ពង្រឹងលើការកសាងសមត្ថភាព និងបន្ថែមលើនេះលោកឧត្តមសេនីយ៍ទោស្នងការបានមានប្រសាសន៍ផ្តាំផ្ញើរចំពោះកម្លាំងនគរបាលយើងត្រូវជៀសវាងការល្មើសច្បាប់​ បេីកបរក្នុងស្ថានភាពស្រវឹងដែលបង្ករបញ្ហាគ្រោះថ្នាក់ដល់អ្នកដ៏ទៃនិងនាំទុក្ខដល់ខ្លួនឯង។

ជាចុងបញ្ចប់លោកឧត្តមសេនីយ៍ទោស្នងការបានជូនពរដល់កងកម្លាំងនគរបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ប្រកបដោយសុខភាពល្អមាំមួន ដើម្បីបន្តកិច្ចការបំរើជាតិមាតុភូមិ និងធានាបានការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ៕


ឧត្តមសេនីយ៍ទោ អ៊ុង សុភាព ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ប្រចាំខែ និងលើកទិសដៅបន្ត