Close

ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 5:24 am ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម

កំពង់ចាម ៖ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសមាគមអតីតយុទ្ធជន ក្នុងរយៈពេល៥ខែ ឆ្នាំ២០២៥ និងលើកទិសដៅបន្ដ ព្រមទាំងផ្សព្វផ្សាយនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។

ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម

ក្នុងកិច្ចប្រជុំនេះ បានពិភាក្សា និងលើកទិសដៅអនុវត្តការងារបន្ដដូចខាងក្រោម ៖

១-បន្ដធ្វើបច្ចុប្បន្នភាព និងការគ្រប់គ្រងបញ្ជីសមាជិកសមាគមអតីតយុទ្ធជន ដែលចូលថ្មី ផ្ទេរចូល ផ្ទេរចេញ និងទទួលមរណៈភាព

២-បន្ដចុះសួរសុខទុក្ខអតីតយុទ្ធជនដែលមានជីវភាពក្រលំបាក និងមានជំងឺប្រចាំកាយ

៣-បន្ដចុះត្រួតពិនិត្យអំពីស្ថានភាពជីវភាពរស់នៅជាក់ស្ដែងរបស់អតីតយុទ្ធជន អត់ដី-អត់ផ្ទះ មានដី-តែមានផ្ទះមិនសមរម្យ និងរស់នៅលើដីសាធារណៈ ដើម្បីដោះស្រាយជូនពួកគាត់

៤-បន្ដធ្វើបច្ចុប្បន្នភាពចំពោះអតីតយុទ្ធជនដែលមិនទាន់ទទួលបានប័ណ្ណ ប.ស.ស

៥-បន្ដជំរុញការចុះបើកផ្ដល់ថវិកា បេឡាមរណៈសង្រ្គោះជូនគ្រួសារសពអតីតយុទ្ធជន ឱ្យបានទាន់ពេលវេលា

៦-បន្ដចលនា គៀងគរ ថវិកា ឬ សម្ភារៈ គ្រឿងឧបភោគបរិភោគ ដើម្បីជួយដល់អតីតយុទ្ធជនដែលជួបការលំបាក

៧-បន្ដសហការជាមួយស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់អតីតយុទ្ធជន ក្នុងការទទួលបានសេវាសាធារណៈ

៨-ត្រៀមលក្ខណៈ រៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អាគារស្នាក់ការសមាគមអតីតយុទ្ធជនខេត្តកំពង់ចាម នៅសប្តាហ៍ទី២ ក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ។

ដោយកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី លោក អនុប្រធាន ស.អ.ក ខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងារលេខាធិការ និងលោកប្រធាន ស.អ.ក ក្រុង/ស្រុក ទាំង១០ ៕

ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ សមាគមអតីតយុទ្ធជនខេត្តកំពង់ចាម