Close

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ពង្រឹងការងារតាមខ្សែបន្ទាត់ព្រំដែន

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 7:41 am ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ពង្រឹងការងារតាមខ្សែបន្ទាត់ព្រំដែន លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ពង្រឹងការងារតាមខ្សែបន្ទាត់ព្រំដែន

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ ខែឧសភាឆ្នាំ២០២៥ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារតាមខ្សែបន្ទាត់ព្រំដែន និងផ្សព្វផ្សាយការងារចាំបាច់ដល់កម្លាំងនគរបាលវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ និងលោកអធិការនៃអធិការដ្ឋានគរបាលក្រុង-ស្រុកចំនួន៥ដែលនៅជាប់ព្រំដែន។

កិច្ចប្រជុំនេះត្រូវបានធ្វើឡើងនៅទីបញ្ជាការវរះសេនាតូចនគរបាលការពារព្រំដែនគោក៨៩១ ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមានការអញ្ជើញចូលរួមពី លោកស្នងការរង នាយការិយាល័យសន្តិសុខ លោកអធិការ លោកមេបញ្ជាការ/មេបញ្ជាការរង វរនគរបាលការពារព្រំដែនជាច្រើនរូប។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ពង្រឹងការងារតាមខ្សែបន្ទាត់ព្រំដែន

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ ចេញបទបញ្ជានិងផែនការដល់កងកម្លាំងនគរបាលគ្រប់អង្គភាពចំណុះទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ អនុវត្ត តួនាទី ភារកិច្ច របស់ខ្លួនឲ្យបានល្អ, ពង្រឹងការងារសន្តិសុខសង្គម, ការងារសន្តិសុខតាមព្រំដែន, ក្តាប់រាល់ព័ត៌មានប្រែប្រួលតាមភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង, ពង្រឹងការបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ, ពង្រឹងការប្រចាំការ និងយាមល្បាត២៤ម៉ោងលើ២៤ម៉ោង ឈរលើឆន្ទះ ការទទួលខុសត្រូវ ប្រកបដោយប្រសិទ្ធិភាព៕

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ពង្រឹងការងារតាមខ្សែបន្ទាត់ព្រំដែន