Close

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជាង ១១៤ លានរៀល ជូនដល់ក្រុមគ្រួសារសព ៦នាក់

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:36 am ព័ត៌មានជាតិ
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជាង ១១៤ លានរៀល ជូនដល់ក្រុមគ្រួសារសព ៦នាក់ ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជាង ១១៤ លានរៀល ជូនដល់ក្រុមគ្រួសារសព ៦នាក់

បន្ទាយមានជ័យ៖ ដើម្បីអនុវត្តតាមលក្ខន្តិកៈ របស់សមាគមមិត្តនគរបាលជាតិកម្ពុជា នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានប្រគល់ថវិកា ចំនួន១១៤,៧១២,៥០០រៀល ដល់គ្រួសារ មន្ត្រីនគរបាលមរណៈ ជាសមាជិកសមាគមមិត្តនគរបាលជាតិកម្ពុជាថ្នាក់មូលដ្ឋាននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចំនួន០៦នាក់ ដែលបានទទួលមរណភាពកន្លងទៅនេះ ។

លោកវរសេនីយ៍ឯក ឱ នរិន្ទ នាយការិយាល័យបុគ្គលិក បានឲ្យដឹងថា៖គ្រួសារដែលត្រូវបានប្រគល់ជូនថវិកានាថ្ងៃនេះ បែកចែកជាពីរមាន: ១-ថវិកាបូជាឬបញ្ចុះសពមានចំនួន
៤២.២៦២.៥០០៛(សែសិបពីរលានពីរយហុកសិបពីរពានប្រាំរយរៀល) និង ២-ថវិកាមួយលើកដំបូងមានចំនួន ៧២.៤៥០.០០០៛(ចិតសិបពីរលានបួនរយហាសិបពានរៀល) ។

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជាង ១១៤ លានរៀល ជូនដល់ក្រុមគ្រួសារសព ៦នាក់

នាឱកាសនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត បានសំដែងនូវការចូលរួមរំលែកទុក្ខនិងសោកស្តាយយ៉ាងក្រៃលែងជាមួយនិងក្រុមគ្រួសារសពមន្ត្រីនគរបាល ដែលបានបាត់បង់ប្តី ឬក៏ជាឪពុក ជាទីស្រឡាញ់បំផុត ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបញ្ជាក់ថា៖ថវិកាដែលប្រគល់ជូននេះ គឺជាថវិការបស់សមាមមិត្តនគរបាលជាតិកម្ពុជា ដែលត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ។

តាមលក្ខន្តិកៈរបស់សមគមមិត្តនគរបាលជាតិកម្ពុជា ចំពោះ មន្ត្រីនគរបាលដែលជាសមាជិកសមគមមិត្តនគរបាលជាតិកម្ពុជា ដែលទទួលមរណភាព ទទួលបានថវិកាពីសមាគមចំនួន៦លានរៀល និងភរិយាឬស្វាមីរបស់សមាជិកសមាគម ទទួលមរណភាព ទទួលបានថវិកាចំនួន២លានរៀលផងដេរ៕

ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រគល់ថវិការបស់សមាគមមិត្តនគរបាលជាតិកម្ពុជាជាង ១១៤ លានរៀល ជូនដល់ក្រុមគ្រួសារសព ៦នាក់