Close

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការ អនុវត្តតួនាទី ភារកិច្ចឱ្យបានល្អ

ដោយ៖ Chhan Sreyka ​​ | ម្សិលមិញ ម៉ោង 4:40 am ព័ត៌មានជាតិ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការ អនុវត្តតួនាទី ភារកិច្ចឱ្យបានល្អ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការ អនុវត្តតួនាទី ភារកិច្ចឱ្យបានល្អ

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងជំរុញដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការ អនុវត្តតួនាទី ភារកិច្ចឱ្យបានល្អ គោរពច្បាប់ គោរពវិន័យ គោរពបទបញ្ជាថ្នាក់ដឹកនាំតាមឋានានុក្រម, ត្រូវពង្រឹងការយាមល្បាត និងប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង, ត្រូវត្រៀមកម្លាំង សម្ភារ មធ្យោបាយ សម្រាប់ចុះអន្តរាគមន៍បង្ក្រាបបទល្មើសគ្រប់ប្រភេទ និង ជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីមានគ្រោះអគ្គីភ័យ គ្រោះធម្មជាតិកើតឡើងជាយថាហេតុ ឬគ្រោះអាសន្ននានា សំដៅធ្វើយ៉ាងណាធានាឱ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋទូទាំងខេត្ត។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការ អនុវត្តតួនាទី ភារកិច្ចឱ្យបានល្អ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានថ្លែងជំរុញបែបនេះក្នុងឱកាសដែលលោកបានដឹកនាំកម្លាំងនគរបាលទូទាំងខេត្ត គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០២ ខែមិថុនា ឆ្នាំ២០២៥។ ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោក លោកស្រី នាយការិយាល័យ និងមន្រ្តីនគរបាលចំណុះស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ជាច្រើនរូប៕


លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជំរុញដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវពង្រឹងការ អនុវត្តតួនាទី ភារកិច្ចឱ្យបានល្អ