លោកឧត្តមសេនីយ៍ទោ ឡោ សុខា ផ្សព្វផ្សាយផែនការចាំបាច់មួយចំនួន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ
មណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការចាំបាច់មួយចំនួន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង , លោក លោកស្រីនាយការិយាល័យជំនាញទាំងអស់ , លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ , លោកអធិការនគរបាលក្រុង ស្រុកទាំង៥ , លោកនាយប៉ុស្តិ៍នគរបាលច្រកទ្វារទ្វេភាគីទាំង៣ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាឱកាសនោះផងដែរ។
ក្នុងពេលបើកកិច្ចប្រជុំ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានមានប្រសាសន៍ផ្សព្វផ្សាយផែនការចាំបាច់មួយចំនួនរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដូចខាងក្រោម៖
១ -ពង្រឹងវិធានការឡើងវិញក្នុងការគ្រប់គ្រងលើការងាររបស់មន្រ្តីនគរបាលជាតិចាប់ពីការិយាល័យជំនាញវរសេនាតូចនគរបាលការពារព្រំដែនគោកទាំងពីរ និងអធិការនគរបាលក្រុង ស្រុករហូតដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល។
២ -ត្រូវត្រួតពិនិត្យនៅរចនាសម្ព័ន្ធនៅតាមបណ្តាការិយាល័យជំនាញពិនិត្យតាមដាន ទៅលើមន្រ្តីនគរបាលណាដែលមិនយកចិត្តទុកដាក់បំរើការងារក្នុងម៉ោងរដ្ឋបាលនៅតាមបណ្តាការិយាល័យជំនាញនិមួយៗ អោយបានច្បាស់លាស់។
៣ -ត្រូវពង្រឹងនិងយកចិត្តទុកដាក់រាល់ការលំហូរចូលរបស់ជនបទេសនៅតាមច្រកទ្វារទ្វេភាគីទាំង៣ និងតាមបណ្តាប៉ុស្តិ៍ការពារនៅតាមខ្សែបន្ទាត់ព្រំដែន បង្ការនិងបង្រ្កាបនូវបទល្មើសការជួញដូរមនុស្ស ,ការឆ្លងដែនដោយខុសច្បាប់និងការជួញដូរគ្រឿងញៀន និងបង្រ្កាបនូវបទល្មើសគ្រប់ប្រភេទដែលឆ្លងកាត់តាមខ្សែបន្ទាត់ព្រំដែន។
៤ -គ្រប់អង្គភាពទាំងអស់ត្រូវត្រៀម កម្លាំងដើម្បីជួយសង្រ្គោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះធម្មជាតិដោយទឹកជំនន់ និងគ្រោះធម្មជាតិផ្សេងៗទៀត ដែលនិងអាចកើតឡើងជាយថាហេតុ នៅតាមតំបន់ដែលងាយរងគ្រោះមួយចំនួនពីព្រោះវដូវនេះគឺជារដូវវស្សា។
៥ -ត្រូវបង្កើននិងយកចិត្តទុកដាក់គ្រប់គ្រងជនបរទេស ដែលមកស្នាក់តាមមូលដ្ឋានិងតាមបណ្តាក្រុមហ៊ុននានាមួយចំនួន អោយបានច្បាស់លាស់សុីជម្រៅបំផុត។
៦ -ផែនការងារអត្តសញ្ញាណប័ណ្ណត្រូវចុះត្រួតពិនិត្យការងារអត្តសញ្ញាណប័ណ្ណ និងជំរុញការផ្តល់អត្តសញ្ញាណ្ណប័ណ្ណជូនប្រជាពលរដ្ឋអោយបានប្រើប្រាស់គ្រប់ៗគ្នា៕