ក្នុងខែវិច្ឆិកា CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៣ មានទុនប្រមាណ ៩៤០លានដុល្លារ
ភ្នំពេញ៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩៣៩លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៣៩ពាន់កន្លែង។