Close

ក្នុង១ ខែមេសា កម្ពុជាអនុម័តគម្រោងវិនិយោគថ្មី ៥៩គម្រោង មានទុន ៨៦០លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
ក្នុង១ ខែមេសា កម្ពុជាអនុម័តគម្រោងវិនិយោគថ្មី ៥៩គម្រោង មានទុន ៨៦០លានដុល្លារ ក្នុង១ ខែមេសា កម្ពុជាអនុម័តគម្រោងវិនិយោគថ្មី ៥៩គម្រោង មានទុន ៨៦០លានដុល្លារ

ភ្នំពេញ៖ ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់ កន្លែង។ នេះ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០២៥ ។

ប្រភពដដែលបន្តថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២៧គម្រោង។ ជារួម ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៣៧គម្រោង ស្មើនឹងប្រមាណ ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៥៥០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ដោយឡែក នៅក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៣១គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣,៤ពាន់លានដុល្លារអាម៉េរិក។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើន ឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖


ក្នុង១ ខែមេសា កម្ពុជាអនុម័តគម្រោងវិនិយោគថ្មី ៥៩គម្រោង មានទុន ៨៦០លានដុល្លារ