Close

ក្នុងខែវិច្ឆិកា CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៣ មានទុនប្រមាណ ៩៤០លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី៦ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្នុងខែវិច្ឆិកា CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៣ មានទុនប្រមាណ ៩៤០លានដុល្លារ ក្នុងខែវិច្ឆិកា CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៣ មានទុនប្រមាណ ៩៤០លានដុល្លារ

ភ្នំពេញ៖ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង និងគម្រោង ពង្រីកផលិតកម្មចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៩៣៩លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារបានប្រមាណ៣៩ពាន់កន្លែង។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៦ ខែធ្នូនេះ បញ្ជាំក់ថា ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិត នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន១១គម្រោង។

ក្នុងខែវិច្ឆិកា CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន ៤៣ មានទុនប្រមាណ ៩៤០លានដុល្លារ

អត្ថបទទាក់ទង