Close

ក្រុមហ៊ុន Beijing មានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | 6 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុន Beijing មានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា ក្រុមហ៊ុន Beijing មានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញការស្វាគមន៍ចំពោះក្រុមហ៊ុន Beijing Sainte Holding Co., Ltd មានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា។

ការប្រកាសស្វាគមន៍នេះ ធ្វើឡើង នៅពេលលោក ជា វុទ្ធី និងសហការី នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃក្រុមហ៊ុន Beijing Sainte Holding Co., Ltd. ដែលដឹកនាំដោយលោកChen Yingliu អគ្គនាយកក្រុមហ៊ុន ដោយមានការសម្របសម្រួលពីលោក ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន និងលោកស្រី Wong Swie Hwa ប្រធានសមាគមធុរកិច្ចហុងកុង និងម៉ាកាវប្រចាំកម្ពុជា។
នាឱកាសនោះផងដែរ លោក អគ្គលេខាធិការបានជម្រាបជូនក្រុមហ៊ុនពីសាវតាររបស់ក្រុមហ៊ុនចម្រាញ់ប្រេងមួយចំនួននៅកម្ពុជា និងបទពិសោធន៍និងភាពជោគជ័យរបស់ក្រុមហ៊ុនមួយចំនួនដូចជានៅប្រទេសសិង្ហបុរី និងប្រទេសកូរ៉េជាដើម។

ក្រុមហ៊ុន Beijing មានបំណងមកបណ្តាក់ទុនវិនិយោគក្នុងវិស័យចម្រាញ់ប្រេងនៅកម្ពុជា

ជាការគិតគូរជំហានបន្ទាប់ លោកអគ្គលេខាបានស្នើឱ្យក្រុមហ៊ុនធ្វើការជ្រើសរើសទីតាំងសមស្របដើម្បីធ្វើការបង្កើតរោងចក្រ សំដៅកាត់បន្ថយការប៉ះពាល់បរិស្ថាន និងប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ។ បន្ថែមពីនេះ លោកក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយសម្រាប់តែឧស្សាហកម្មចម្រាញ់ប្រេង។

ជាការឆ្លើយតប ក្រុមហ៊ុនបានសន្យា និងមានការបេ្តជ្ញាចិត្តខ្ពស់ក្នុងការនាំយកជំនាញ និងបច្ចេកវិទ្យាទំនើប និងឈានមុខពីប្រទេសចិនដើម្បីអនុវត្តគម្រោងនេះឱ្យបានជោគជ័យ។

លើសពីនេះ ក្រុមហ៊ុន Beijing Sainte Holding Co., Ltd សង្ឃឹមថាគម្រោងនេះនឹងអាចរួមចំណែកជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាផងដែរ៕

អត្ថបទទាក់ទង