Close

ក្នុងខែកុម្ភៈ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៤៤ មានទុន ៣២១លានដុល្លារ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
ក្នុងខែកុម្ភៈ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៤៤ មានទុន ៣២១លានដុល្លារ ក្នុងខែកុម្ភៈ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ៤៤ មានទុន ៣២១លានដុល្លារ

ភ្នំពេញ៖ ក្នុងខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៤៤ គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣២១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២៥ពាន់កន្លែង។នេះ បើតាមសេចក្តីប្រកាសព័ត៌មាននៅថ្ងៃទី ១១ ខែមីនាឆ្នាំ ២០២៥ ។

ប្រភពដដែលបន្តថា ក្នុងចំណោមគម្រោងវិនិយោគទាំងអស់ គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់ សេដ្ឋកិច្ចពិសេសមានចំនួន២១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន២៣គម្រោង។ជារួម ក្នុងខែកុម្ភៈ ឆ្នាំ២០២៥នេះ ការអនុម័តគម្រោងវិនិយោគមានការកើន ឡើងចំនួន៧គម្រោង ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

ទន្ទឹមនឹងនេះ ក្នុងរយៈពេល ២ខែ ដើមឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន ១១២គម្រោង ក្នុងទុនវិនិយោគ ប្រមាណ ១ប៊ីលានដុល្លារអាម៉េរិក ដោយអាចបង្កើតការងារបានចំនួនជាង ៧ម៉ឺនកន្លែង។ ចំនួនគម្រោង វិនិយោគមានការកើនឡើងរហូតដល់ទៅ៤៣គម្រោង បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

ក្នុងខែកុម្ភៈ កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន៤៤ មានទុន ៣២១លានដុល្លារ

អត្ថបទទាក់ទង