Close

មន្ត្រី៖ សិង្ហបុរីបណ្តាក់ទុនវិនិយោគ ៤០០ លានដុល្លារ នៅកម្ពុជាក្នុងរយៈពេល ៥ ឆ្នំា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី១៦ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
មន្ត្រី៖ សិង្ហបុរីបណ្តាក់ទុនវិនិយោគ ៤០០ លានដុល្លារ នៅកម្ពុជាក្នុងរយៈពេល ៥ ឆ្នំា មន្ត្រី៖ សិង្ហបុរីបណ្តាក់ទុនវិនិយោគ ៤០០ លានដុល្លារ នៅកម្ពុជាក្នុងរយៈពេល ៥ ឆ្នំា

ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានលើកឡើងថា ប្រទេសសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា ។ យោងតាមទិនុ្នន័យដែលកត់ត្រាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ប្រភពទុនវិនិយោគពីសិង្ហបុរី ស្ថិតក្នុងចំណោមប្រភពទុនវិនិយោគផ្ទាល់ពីបរទេសឈានមុខទាំង ១០ ដោយបានបណ្តាក់ទុនវិនិយោគសរុប ៤០០ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ឆ្នំា កន្លងទៅនេះ ។

លោក ជា វុទ្ធី បានលើកឡើងបែបនេះ ក្នុងពេលលោក ចូលរួមបើកកម្មវិធីពិព័រណ៌ធុរកិច្ចសឹង្ហបុរី ឆ្នាំ ២០២៤ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២៤ ។ កម្មវិធីនេះ ក៏បានការចូលរួមពី លោក Albert Tan ប្រធានវេទិកាធុរកិច្ចវិនិយោគសឹង្ហបុរី និងជាអនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា រួមទាំងវិនិយោគិន និងធុរជនប្រមាណ ១២០ នាក់ ។

មន្ត្រី៖ សិង្ហបុរីបណ្តាក់ទុនវិនិយោគ ៤០០ លានដុល្លារនៅកម្ពុជា ក្នុងរយៈពេល ៥ ឆ្នំា

លោក បន្តថា ការវិនិយោគរបស់សិង្ហបុរី បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ពិសេសក្នុងវិស័យកម្មន្តសាល អចលនទ្រព្យ និងបដិសណ្ឋារកិច្ច ។

លោក សង្កត់ធ្ងន់ទៀតថា «វត្តមានក្រុមហ៊ុន ធំៗ ដូជា Keppel Infrastructure និង Changi Airport International ក៏ដូចជាម៉ាកល្បីៗ ដូចជា Charles &Keit , Ya Kun និង 800super បានបង្ហាញថាការវិនិយោគរបស់សិង្ហបុរីពិតជាបានជំរុញការអភិវឌ្ឍរបស់កម្ពុជា»៕

មន្ត្រី៖ សិង្ហបុរីបណ្តាក់ទុនវិនិយោគ ៤០០ លានដុល្លារនៅកម្ពុជា ក្នុងរយៈពេល ៥ ឆ្នំា