Close

Son បដិសេដលុយធំនៅអារ៉ាប់ បន្តស្នាក់នៅ Premier League ដើម្បីបំពេញក្តីសុបិន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៨ ខែកក្កដា ឆ្នាំ២០២៣ កីឡា
Son បដិសេដលុយធំនៅអារ៉ាប់ បន្តស្នាក់នៅ Premier League ដើម្បីបំពេញក្តីសុបិន Son បដិសេដលុយធំនៅអារ៉ាប់ បន្តស្នាក់នៅ Premier League ដើម្បីបំពេញក្តីសុបិន

(បាល់ទាត់)៖ តារាឆ្នើមអាស៊ី កីឡាករ Son Heung-min បានបង្ហើបថា ខ្លួនបានបដិសេធមិនផ្លាស់ទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីកើបលុយធំ ដោយសារក្តីស្រមៃរបស់គាត់គឺនៅតែចង់ឈ្នះពាន និងបន្តលេងនៅ Premier League ជាមួយ Tottenham Hotspur។

កីឡាករកូរ៉េដ៏សង្ហារូបនេះ ទើបតែមានរដូវកាលដ៏អាក្រក់ ដោយបានស៊ុតបញ្ចូលទីបានត្រឹមតែ ១០គ្រាប់ និង Assists ៦គ្រាប់ ប៉ុណ្ណោះ ខណៈចំនួននេះ គឺតិចណាស់ បើប្រៀបនឹងក្នុងរដូវកាល ២០២១-២០២២។
ប៉ុន្តែនៅពេលដែលគាត់ទទួលបានការផ្តល់ជូនដ៏ធំពីអារ៉ាប៊ីសាអូឌីតជាមួយនឹងប្រាក់បៀវត្សរ៍រហូតដល់ ៣០លានអឺរ៉ូ ក្នុងមួយឆ្នាំ Son Heung Min នៅតែបដិសេធទាំងស្រុង ដោយបានតាំងចិត្តថា នឹងស្តារទម្រង់លេងដ៏ល្អបំផុតរបស់គាត់ឡើងវិញ បន្ទាប់ពីបញ្ចប់រដូវកាលដ៏លំបាក។

Son បាននិយាយក្នុងសន្និសីទកាសែត អំឡុងដំណើរទស្សនកិច្ចរបស់គាត់ ក្នុងប្រទេសអូស្ត្រាលីថា៖ “ប្រសិនបើខ្ញុំចង់ទៅទីនោះ(អារ៉ាប់) ខ្ញុំនឹងមិនមកទីនេះទេ! ខ្ញុំចូលចិត្តលេងបាល់ទាត់។ លុយក៏សំខាន់ដែរ ប៉ុន្តែខ្ញុំមានសុបិនចង់លេងនៅ Premier League”។

Son បានបន្ថែមថា “មនុស្សភាគច្រើន នឹងទៅប្រទេសអារ៉ាប៊ីសាអូឌីតនៅពេលនេះ ដែលវាពិតជាគួរឱ្យរំភើប ប៉ុន្តែ Premier League នៅតែជាសុបិនសម្រាប់ខ្ញុំ ក្នុងការលេងនៅទីនោះ ដូច្នេះខ្ញុំកំពុងទន្ទឹងរង់ចាំរដូវកាលថ្មី”។ .

មែនទែនទៅ វាអាចត្រូវបានគេមើលឃើញថា បណ្តាប្រទេសនៅមជ្ឈិមបូព៌ា បានបង្កើតរលកដ៏ធំមួយនៅក្នុងទីផ្សារផ្ទេរកីឡាករនាពេលថ្មីៗនេះ ជាមួយនឹងចំនួនទឹកប្រាក់ដ៏ច្រើន ដែលពួកគេបានទាក់ទាញខ្សែប្រយុទ្ធដែលមានគុណភាពជាច្រើនមកពីអឺរ៉ុប ដូចជា Karim។ Benzema, Ruben Neves, N’golo Kanté ឬ Koulibaly ។
ប៉ុន្តែ Son បានបដិសេធមិនព្រមមកកើបលុយ ដើម្បីបំពេញក្តីសុបិនមិនទាន់ចប់របស់គាត់ ក្នុងការយកឈ្នះ Premier League ជាមួយ Tottenham។

គួរបញ្ជាក់ថា Son បានចូលរួមជាមួយ Tottenham ក្នុងឆ្នាំ ២០១៥ ហើយបានក្លាយជាខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ ក្នុងរយៈពេល ៨ឆ្នាំចុងក្រោយនេះ ដោយស៊ុតបញ្ចូលទីបាន ១៤៥គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៧២លើក សម្រាប់ក្លឹបមាន់ខ្នាយមាស។ លើសពីនេះ គាត់បានឈ្នះស្បែកជើងមាស Premier League សម្រាប់រដូវកាល 2021-22 ដោយស៊ុតបាន ២៣គ្រាប់៕

អត្ថបទទាក់ទង