Close

Ten Hag នឹងជ្រើសរើសប្រធានក្រុម Man Utd ដោយខ្លួនឯង ដោយមិនឲ្យកីឡាករបោះឆ្នោតនោះទេ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១៤ ខែកក្កដា ឆ្នាំ២០២៣ កីឡា
Ten Hag នឹងជ្រើសរើសប្រធានក្រុម Man Utd ដោយខ្លួនឯង ដោយមិនឲ្យកីឡាករបោះឆ្នោតនោះទេ Ten Hag នឹងជ្រើសរើសប្រធានក្រុម Man Utd ដោយខ្លួនឯង ដោយមិនឲ្យកីឡាករបោះឆ្នោតនោះទេ

គ្រូបង្វឹកដ៏មានឥទ្ធិពល លោក Erik Ten Hag នឹងសម្រេចចិត្តដោយខ្លួនឯងក្នុងការជ្រើសរើសប្រធានក្រុម Man Utd សម្រាប់រដូវកាល ២០២៣-២៤ ជំនួសឱ្យការអនុញ្ញាតឱ្យកីឡាករបោះឆ្នោត ។

លោក Ten Hag បាននិយាយបែបនេះ បន្ទាប់ពីការប្រកួតមិត្តភាពទល់នឹង Leeds 2-0 នៅទីក្រុង Oslo ប្រទេសន័រវេស កាលពីថ្ងៃទី១២ ខែកក្កដា។

នៅពេលសួរអំពីដំណែងប្រធានក្រុម Man Utd នៅរដូវកាលក្រោយនេះ លោក Ten hag បាននិយាយដូច្នេះថា៖ “ទេ ខ្ញុំមិនអនុញ្ញាតឱ្យកីឡាករបោះឆ្នោតទេ” ។

គួររម្លឹកថា Harry Maguire បានក្លាយជាប្រធានក្រុម Man Utd ចាប់តាំងពីខែមករា ឆ្នាំ២០២០ បន្ទាប់ពីចូលរួមជាមួយ Man United ក្នុងតម្លៃបំបែកកំណត់ត្ រាសម្រាប់ខ្សែការពារកណ្តាលចំនួន ៩៧លានដុល្លារក្នុងឆ្នាំ ២០១៩។ ប៉ុន្តែគាត់បានបាត់បង់ឥទ្ធិពលបន្តិចម្តងៗ ដោយសារការធ្លាក់ទម្រង់លេង រហូតបាត់បង់ដំណែង ១១នាក់ដំបូង។ មែនទែនទៅ Maguire នៅសល់កុងត្រារយៈពេល ២ឆ្នាំទៀត ហើយស្ថិតក្នុងបញ្ជីកីឡាសម្រាប់លក់ របស់ Man Utd នៅរដូវក្តៅនេះ។

បើតាមកាសែតអង់គ្លេស Sportmail បានអធិប្បាយថា Ten Hag នឹងតែងតាំង Bruno Fernandes ជាប្រធានក្រុម Man Utd ចាប់ពីរដូវកាលក្រោយ ដោយមិនគិតពីអនាគតរបស់ Maguire។ យ៉ាងណាមិញ ក្នុងការប្រកួតមិត្តភាពលើកដំបូងជាមួយ Leeds ខ្សែការពារ Raphael Varane បានរក្សាតំណែងប្រធានក្រុម Man Utd ។

បន្ទាប់ពីចប់ការប្រកួត ខ្សែ​បម្រើ​សញ្ជាតិ​បារាំង​បាន​និយាយ​ថា៖ «វា​ជា​កិត្តិយស​ដែល​បាន​ក្លាយ​ជា​ប្រធាន​ក្រុម Man Utd។ ខ្ញុំ​មិន​គិត​ថា ​វាជាការ​ប្រកួត​មិត្តភាព​ទេ ព្រោះ​យើង​តែង​តែ​ចង់​ឈ្នះ ហើយ​កីឡាករ​ក្មេង ៗ​បាន​បំពេញ​ការងារ​បានយ៉ាងល្អ ហើយយើង​នឹង​បន្ត​ប្រឹងប្រែង​ ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​រដូវ​កាល​ក្រោយ»។

ជាញឹកញ៉ាប់ Ten Hag បានសរសើរ Varane ថា ជាកីឡាករលំដាប់កំពូលដែ លមានបុគ្គលិកលក្ខណៈអស្ចារ្យ ដោយបានជោគជ័យជាច្រើននៅ Real Madrid និងក្រុមជម្រើសជាតិបារាំង ហើយទទួលបានការគោរពពីសមាជិក Man Utd ទាំងអស់៕

អត្ថបទទាក់ទង