Close

បន្ទាប់ពីឈ្នះ Leeds យប់មិញ Man Utd ត្រៀមលក់ខ្សែប្រយុទ្ធម្នាក់ចេញ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ កីឡា
បន្ទាប់ពីឈ្នះ Leeds យប់មិញ Man Utd ត្រៀមលក់ខ្សែប្រយុទ្ធម្នាក់ចេញ បន្ទាប់ពីឈ្នះ Leeds យប់មិញ Man Utd ត្រៀមលក់ខ្សែប្រយុទ្ធម្នាក់ចេញ

ក្ហិបបិសាចក្រហម Manchester United ទើបតែបានឈ្នះ ២-0 លើ Leeds United ក្នុងការប្រកួតមិត្តភាពលើកដំបូងនៅរដូវក្តៅនេះ ខណៈការប្រកួតបែបនេះ គឺជាឱកាសមួយសម្រាប់គ្រូបង្វឹក Erik ten Hag ដើម្បីពិនិត្យមើលក្រុមឡើងវិញ។

គួរកត់សម្គាល់ថា Anthony Elanga មិនបានចូលរួមក្នុងការធ្វើដំណើរទៅប្រទេសន័រវេសទេ ដោយសារការឈប់សម្រាក។ ទោះជាយ៉ាងណាក៏ដោយ ការពិតគឺថា អនាគតរបស់ Elanga កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ពោល Elanga លែងមានកន្លែងក្នុងក្រុម Man Utd ទៀតហើយ នៅរដូវកាលក្រោយ។

ដំបូងឡើយ បិសាចក្រហម មានបំណងដាក់ Elanga ឲ្យក្លិបផ្សេងខ្ចីជើង នៅរដូវកាលក្រោយ។ ទោះជាយ៉ាងណាក៏ដោយ ទម្រង់លេងមិនសូវល្អ និងគ្មានសញ្ញានៃការអភិវឌ្ឍន៍បន្ថែមទៀតនោះ បានធ្វើឱ្យ Man Utd ធុញទ្រាន់នឹងខ្សែប្រយុទ្ធវ័យ ២០ឆ្នាំរូបនេះ។

គ្រូបង្វឹក Ten Hag ស្ទើរតែលុបឈ្មោះ Elanga ចេញពីផែនការរដូវកាលក្រោយ។ ដូច្នេះហើយ Man Utd ត្រៀមលក់ចេញ។
ជុំវិញបញ្ហានេះ អ្នកជំនាញការផ្ទេរកីឡាករ លោក Fabrizio Romano បានបញ្ជាក់ថា៖ “ការចរចាកំពុងបន្តរវាង Everton និង Man United ដើម្បីចុះហត្ថលេខាលើ Elanga។ មានក្លឹបជាច្រើនចាប់អារម្មណ៍លើកីឡាករ ប៉ុន្តែ Everton គឺជាបេក្ខភាពល្អបំផុត”។

យោងតាមរបាយការណ៍របស់ Foot Mercato បានឱ្យដឹងថា Man United ត្រូវបានគេនិយាយថា ចង់lលក់ Elanga ក្នុងតម្លៃ ១៥-២០ លានអឺរ៉ូ៕