Chanathip Songkrasin ៖ បាល់ទាត់ថៃ គ្មានផ្លូវអភិវឌ្ឍទៅមុខកើតទៀតទេ បើកីឡដ្ឋានជាតិយកធ្វើតែ 𝗖𝗼𝗻𝗰𝗲𝗿𝘁 ប្រគំតន្រ្តីរបៀបហ្នឹង
![Chanathip Songkrasin ៖ បាល់ទាត់ថៃ គ្មានផ្លូវអភិវឌ្ឍទៅមុខកើតទៀតទេ បើកីឡដ្ឋានជាតិយកធ្វើតែ 𝗖𝗼𝗻𝗰𝗲𝗿𝘁 ប្រគំតន្រ្តីរបៀបហ្នឹង](https://ennasia.com/wp-content/uploads/2023/07/1Update-File-Thumbnail-For-Webside-final11-07-2023-18.jpg)
ប្រធានក្រុមជម្រើសជាតិថៃ កីឡាករ 𝗖𝗵𝗮𝗻𝗮𝘁𝗵𝗶𝗽 𝗦𝗼𝗻𝗴𝗸𝗿𝗮𝘀𝗶𝗻 ឬស្គាល់ជា ‘𝗠𝗲𝘀𝘀𝗶 𝗝𝗮𝘆’ បានលើកឡើងថា បាល់ទាត់ថៃ គ្មានផ្លូវអភិវឌ្ឍទៅមុខឯណាកើតទៀតទេ បើកីឡដ្ឋានជាតិយកធ្វើតែ (𝗖𝗼𝗻𝗰𝗲𝗿𝘁) ប្រគំតន្រ្តីរបៀបហ្នឹង។
កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ ២០២៣ បន្ទាប់ពី Chanathip Songkrasin កីឡាករចំណូលថ្មីរបស់ BG Pathum United ដែលទើបតែត្រឡប់មកពីប្រទេសជប៉ុន បានផ្តល់បទសម្ភាសន៍ស្តីពីការមាក់ងាយនៃវិស័យបាល់ទាត់ថៃ ដែលធ្វើអោយបាល់ទាត់ថៃមិនមានការអភិវឌ្ឍន៍ ហើយនៅតែមិនប្រសើរជាងនេះ។
Messi Jay បាននិយាយថា៖ «បាល់ទាត់ថៃ អត់អាចអភិវឌ្ឍទៅមុខឆ្ងាយទៀតទេ ប្រសិនបើគ្រប់វិស័យមិនជួយគ្នា។ ព្រោះសព្វថ្ងៃ រដ្ឋាភិបាលនៅតែបែងចែក, សហព័ន្ធកីឡាបាល់ទាត់នៅតែបែងចែក, ហើយនាយកដ្ឋានអប់រំកាយនៅតែបែងចែក។ នេះខ្ញុំ និងសមាជិកជម្រើសជាតិ អត់ទាន់បានទាំងទៅលេងនៅកីឡដ្ឋាន 𝗥𝗮𝗷𝗮𝗺𝗮𝗻𝗴𝗮𝗹𝗮 អស់រយៈពេល ៥ ឆ្នាំមកហើយ ប៉ុន្តែកីឡដ្ឋាននេះ បែរជាមានការប្រគុំតន្ត្រី ។
ប្រធានក្រុមជម្រើសជាតិរូបនេះបានបន្តថា៖ «វាជាកីឡដ្ឋានជាតិដ៏ធំប្រចាំផ្ទៃប្រទេស ហើយខ្ញុំចាំបានកាលខ្ញុំនៅតូច ឪពុកខ្ញុំធ្លាប់ប្រាប់ថា កូនប្រុស នេះជាកីឡដ្ឋានសម្រាប់ជម្រើសជាតិលេង តែសព្វថ្ងៃនេះអត់ទេ វាលែងជាកន្លែងសម្រាប់បាល់ទាត់ បែរជាសម្រាប់រដ្ឋាភិបាលយកទៅធ្វើកិច្ចការផ្សេងៗ យកទៅរៀបចំសម្រាប់ការប្រគំតន្រ្តី បែបនេះ បាល់ទាត់ថៃ គ្មានផ្លូវប្រសើរឡើងទៅមុខទៀតកើតឡើយ»៕