Close

ស្ត្រីជនជាតិប្រេស៊ីលម្នាក់បានស្លាប់ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រក្រុមបាល់ទាត់ Palmeiras និង Flamengo

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១២ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ស្ត្រីជនជាតិប្រេស៊ីលម្នាក់បានស្លាប់ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រក្រុមបាល់ទាត់ Palmeiras និង Flamengo ស្ត្រីជនជាតិប្រេស៊ីលម្នាក់បានស្លាប់ បន្ទាប់ពីការប៉ះទង្គិចគ្នារវាងអ្នកគាំទ្រក្រុមបាល់ទាត់ Palmeiras និង Flamengo

ស្ត្រីជនជាតិប្រេស៊ីលម្នាក់បានស្លាប់កាលពីថ្ងៃចន្ទ បន្ទាប់ពីរងរបួសត្រង់ក នៅពេលដែលនាងត្រូវបានគេគប់ដបកែវត្រូវក្នុងអំឡុងពេលមានជម្លោះរវាងអ្នកគាំទ្រក្រុម Palmeiras និងអ្នកគាំទ្រ Flamengo មុនពេលការប្រកួតរបស់ពួកគេ កាលពីថ្ងៃសៅរ៍។

កញ្ញា Gabriela Anelli អ្នកគាំទ្រ Palmeiras អាយុ ២៣ឆ្នាំ បានរងរបួសយ៉ាងធ្ងន់ធ្ងរ ខណៈពេលកំពុងរង់ចាំចូលកីឡដ្ឋាន Allianz Parque ក្នុងទីក្រុង Sao Paulo ។

បើតាមមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា នាងត្រូវបានបញ្ជូនទៅកាន់មណ្ឌលសុខភាពក្នុងស្ថានភាពធ្ងន់ធ្ងរ ប៉ុន្តែបានស្លាប់ពីរថ្ងៃក្រោយមក។
ជុំវិញរឿងនេះ លោក Ednaldo Rodrigues ប្រធានសហព័ន្ធកីឡាបាល់ទាត់ប្រេស៊ីល (CBF) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖« ភាពស្ងៀមស្ងាត់មួយនាទី នឹងត្រូវធ្វើឡើងនៅគ្រប់ការប្រកួតក្នុងជុំទី ១៥ នៃការប្រកួតជើងឯកប្រេស៊ីល ដើម្បីជាការអធិស្ឋានដល់ Anelli »។

លោកបានបន្ថែមថា ៖«បាល់ទាត់គឺជាកីឡា និងមិនមែនជាកន្លែងសម្រាប់សកម្មភាពឧក្រិដ្ឋជននោះទេ។ យើងមិនអាចទទួលយកបានទេថា ក្មេងស្រីអាយុ ២៣ឆ្នាំ ក្លាយជាជនរងគ្រោះនៃអំពើព្រៃផ្សៃនៅក្នុងបរិយាកាសមួយដែលគួរតែជាការកម្សាន្ត។ យើងធ្វើការស៊ើបអង្កេតយ៉ាងឆាប់រហ័សលើឧក្រិដ្ឋកម្មនេះ»។

ជាមួយគ្នានេះ តំណាងមន្ត្រីកងរាជអាវុធហត្ថ បាននិយាយកាលពីថ្ងៃចន្ទថា អ្នកដែលទទួលខុសត្រូវ ចំពោះការគប់ដបត្រូវបានចាប់ខ្លួន ហើយនឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាតដោយចេតនា៕

អត្ថបទទាក់ទង