រសៀលថ្ងៃនេះ ក្រុមជម្រើសជាតិ U-19 នារីកម្ពុជា ជួបទីម័រខាងកើត ក្នុងជំនួបទី២ នៃពានរង្វាន់ AFF U19 Women’s Championship 2023

នៅរសៀលនេះ វេលាម៉ោង ៣:៣០នាទី ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម ១៩ឆ្នាំ នឹងត្រូវជួបក្រុមជម្រើសជាតិនារីទីម័រខាងកើត អាយុក្រោម ១៩ឆ្នាំ ខណ:ក្រុមនារីឥណ្ឌូនេស៊ី ជូបក្រុមនារីឡាវ ៧:៣០នាទីយប់ ក្នុងពានរង្វាន់ AFF U19 Women’s Championship 2023 នៅកីឡដ្ឋាន Gelora Sriwijaya ប្រទេឥណ្ឌូនេស៊ី។
សម្រាប់ប្រកួតទី១ ក្រុមនារីកម្ពុជា បានយកឈ្នះ ក្រុមនារីឡាវ ក្នុងលទ្ធផល ២-១ ខណ:ក្រុមនារីឥណ្ឌូនេស៊ី បានលុតក្រុមនារីទីម័រខាងកើត យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៧-០ កាលពីថ្ងៃទី០៥ កក្កដា។
ដោយឡែក សម្រាប់លទ្ធការប្រកួតកាលពីថ្ងៃទី០៦ ម្សិលមិញនេះ មាន ២គូ ដោយក្នុងពូល B ដោយក្រុមនារីវៀតណាម លុតក្រុមនារីសិង្ហបុរី ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន Jakabaring Athletic Field។
សម្រាប់ពូល C៖ ក្រុមនារី ថៃ មិនទុកមុខឡើយ ដោយលុតក្រុមនារី ហ្វីលីពីន ក្នុងលទ្ធផល ៦-០ នៅកីឡដ្ឋានតែមួយជាមួយវៀតណាម។
គួរបញ្ជាក់ថា ក្រុមនារីកម្ពុជាស្ថិតនៅក្នុងពូល A ជាមួយម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី, ឡាវ និងទីម័រ ខាងកើត។ ការប្រកួតបន្ទាប់ ក្រុមនារីកម្ពុជា នឹងជួបម្ចាស់ផ្ទះឥណ្ឌូនេស៊ី នៅថ្ងៃទី០៩ កក្កដា ក្នុងកីឡដ្ឋាន Gelora Sriwijaya វេលាម៉ោង ៧:៣០នាទីយប់៕