Close

តោះ!មកដឹងពីពាន Cambodian Premier League រដូវកាលថ្មី ខណៈឆ្នាំនេះ មានសមាជិករហូតដល់ ១០ក្លិប

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៤ ខែកក្កដា ឆ្នាំ២០២៣ កីឡា
តោះ!មកដឹងពីពាន Cambodian Premier League រដូវកាលថ្មី ខណៈឆ្នាំនេះ មានសមាជិករហូតដល់ ១០ក្លិប តោះ!មកដឹងពីពាន Cambodian Premier League រដូវកាលថ្មី ខណៈឆ្នាំនេះ មានសមាជិករហូតដល់ ១០ក្លិប

ការប្រកួតបាល់ទាត់លីគកំពូលកម្ពុជា ឬ Cambodian Premier League ឆ្នាំ២០២៣/២០២៤ នឹងចាប់ផ្ដើមការប្រកួតនាដើមខែសីហាខាងមុខនេះ ដោយមានសមាជិកចំនួន ១០ក្លិបចូលរួម និងត្រូវចំណាយពេលជាង ៩ខែ ដើម្បីស្វែងរកក្រុមជើងឯករដូវកាលថ្មីនេះ ។

លោក Satoshi Saito នាយកប្រតិបត្តិក្រុមហ៊ុនខេមបូឌានព្រីមៀលីគ បានថ្លែងក្នុងពិធីចាប់ឆ្នោតប្រកួត កាលពីពេលថ្មីៗនេះថា ពានរង្វាន់ Cambodian Premier League រដូវកាលថ្មីនេះ នឹងចាប់ផ្ដើមការប្រកួតពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៤ ។

ចំពោះក្លិបចូលរួម គឺមានរហូតដល់ ១០ក្លិប មានដូចជា៖ ក្លិបកីឡាបាល់ទាត់ វិសាខា, ភ្នំពេញក្រោន, ព្រះខ័នរាជស្វាយរៀង, បឹងកេត, ណាហ្គាវើលដ៏, កងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ, គិរីវង់សុខសែនជ័យ, និង ២ក្រុមទើបឡើងមកពីលីគទី២ គឺក្លិបបាល់ទាត់ព្រៃវែងអេហ្វស៊ី និងក្លិប ISI ដង្កោសែនជ័យ ។

នាយកប្រតិបត្តិក្រុមហ៊ុនដដែលបន្ដថា ចំពោះរដូវកាលថ្មីនេះ នឹងមានកំណែទម្រង់មួយចំនួន ត្រូវអនុវត្ត ដើម្បីជំរុញការប្រកួតឲ្យកាន់តែជក់ចិត្ត និងទាក់ទាញ ស្របតាមបាល់ទាត់អន្ដរជាតិ, ក្លិបចូលរួមច្រើនជាងមុន(កើនពី ៨ ទៅ ១០ក្លិប), ការប្រកួតច្រើនជាងមុន ហើយកាន់តែជក់ចិត្ត បន្ទាប់ពីក្លិបភាគច្រើនមានកីឡដ្ឋានអាចបម្រើការប្រកួតពេលយប់បាន ព្រមទាំងការដំឡើងប្រាក់រង្វាន់ជាដើម។

ដោយឡែក ពាក់ព័ន្ធនឹងរូបមន្ដការប្រកួតវិញ គឺបែងចែកជា ២ដំណាក់កាល រួមមាន៖ដំណាក់កាលទី១ គឺជាការប្រកួតវិលជុំសន្សំពិន្ទុ មានចំនួន ៣ជុំ និងដំណាក់កាលទី២ គឺជាការប្រកួតរវាងក្រុមឈរចំណាត់ថ្នាក់លេខ១ ដល់លេខ៤ ក្រោយបញ្ចប់ការប្រកួតដំណាក់កាលទី១ ត្រូវធ្វើការប្រកួត ១ជុំ ដើម្បីកាត់សេចក្ដីរកក្រុមជើងឯក ។

ក្រឡេកមកចាប់អារម្មណ៍លទ្ធផល នៃការចាប់ឆ្នោតប្រកួតរដូវកាលថ្មីខាងលើ សម្រាប់សប្ដាហ៍ទី១ គឺក្លិបអ្នកមាន វិសាខា ត្រូវបើកទ្វារកីឡដ្ឋានព្រីនស៍ ទទួលស្វាគមន៍ក្លិបកំពុងឡើងជើងគិរីវង់សុខសែនជ័យ មុនគេ នាល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ ៕

អត្ថបទទាក់ទង