Close

ប្រធានកីឡាអូឡាំពិកថៃ  ប្រាប់ឲ្យប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លាលែងពីតំណែងក្រោយបរាជ័យនៅស៊ីហ្គេម

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៣ ខែកក្កដា ឆ្នាំ២០២៣ កីឡា
ប្រធានកីឡាអូឡាំពិកថៃ  ប្រាប់ឲ្យប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លាលែងពីតំណែងក្រោយបរាជ័យនៅស៊ីហ្គេម ប្រធានកីឡាអូឡាំពិកថៃ  ប្រាប់ឲ្យប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លាលែងពីតំណែងក្រោយបរាជ័យនៅស៊ីហ្គេម

លោក Prawit Wongsuwan ប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ និងជាប្រធានមហាសន្និបាតប្រចាំឆ្នាំ២០២២ នៅបន្ទប់ប្រជុំគណៈកម្មាធិការជាតិអូឡាំពិក កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅនេះ បានប្រាប់ឲ្យប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ លាលែងពីតំណែង។
សម្រាប់របៀបវារៈ នៃកិច្ចប្រជុំនេះ មានដូចជា ការបូកសរុបលទ្ធផលអត្តពលិកថៃ ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលត្រូវបានសង្ខេបឡើងវិញ នៅក្នុងកិច្ចប្រជុំក្នុងវិស័យកីឡាផ្សេងៗ។

មែនទែនទៅ ថៃ ទទួលបានជោគជ័យយ៉ាងខ្លាំងលើប្រភេទកីឡាផ្សេងៗ លើកលេងតែកីឡាបាល់ទាត់ ដោយសារកីឡាបាល់ទាត់បុរសមិនអាចដណ្ដើមមេដាយមាសជូនជាតិបានខុសពីការគ្រោងទុក។ បន្ថែមលើការមិនបានមេដាយមាស ពួកគេក៏បានបង្កជម្លោះនៅវគ្គផ្តាច់ព្រ័ត្រជាមួយឥណ្ឌូនេស៊ីផងដែរ ដែលធ្វើឲ្យប្រទេសនេះបាត់បង់កេរ្តិ៍ឈ្មោះដោយសារការប្រកួតនេះមានការផ្សាយបន្តផ្ទាល់ជុំវិញពិភពលោក។

ជុំវិញបញ្ហានេះ លោក Prawit Wongsuwan បានគូសបញ្ជាក់ក្នុងអង្គប្រជុំថា ៖ “ខ្ញុំបាននិយាយរួចហើយថា ក្នុងការប្រកួតស៊ីហ្គេមនេះ បើបាល់ទាត់បុរសមិនឈ្នះមេដាយមាស សុំឲ្យប្រធានសហព័ន្ធកីឡាបាល់ទាត់លាលែងពីតំណែង ដូច្នេះខ្ញុំចង់សួរវិញថា តើអ្នកនឹងលាលែងពីតំណែង ឬក៏អត់។ ចំពោះបញ្ហាហិរញ្ញវត្ថុ យើងធ្វើខុសខ្លួនឯង ដូច្នេះត្រូវតែមានស្មារតីទទួលខុសត្រូវ ហើយលើកនេះ ខ្ញុំត្រូវទទួលស្គាល់ថា ប្រទេសនេះ បានបាត់បង់កេរ្តិ៍ឈ្មោះហើយ ព្រោះការគ្រប់គ្រងអារម្មណ៍មិនបានល្អ ហើយវាមិនមែនទើបតែកើតឡើងនោះទេ”។

ប្រធានកីឡាអូឡាំពិកថៃ រូបនេះ បានបន្តថា ៖“ខ្ញុំមិនចង់ឲ្យប្រទេសនេះបាត់បង់កេរ្តិ៍ឈ្មោះដោយសារតែសហព័ន្ធកីឡាតែមួយទេ ដែលសមាគមកីឡាផ្សេងទៀតក៏ខូចដែរ ព្រោះតែមានការទទួលខុសត្រូវរួមគ្នា ដូច្នេះហើយប្រធានសហព័ន្ធកីឡាបាល់ទាត់ ត្រូវតែលាលែងពីតំណែង។ រួមទាំងគ្រូបង្វឹកដែលបង្កឲ្យមានរឿងចម្រូងចម្រាសដូចគ្នា”៕

អត្ថបទទាក់ទង