Manchester United ឈានដល់កិច្ចព្រមព្រៀងជាមួយ Chelsea ដើម្បីចុះហត្ថលេខាលើកីឡាករ Mason Mount
នៅទីបំផុត ក្លិបបិសាចក្រហម Manchester United បានឈានដល់កិច្ចព្រមព្រៀងជាមួយក្លិបតោខៀវ Chelsea ហើយ ដើម្បីចុះហត្ថលេខាលើខ្សែបម្រើសញ្ជាតិអង់គ្លេស Mason Mount ។
មែនទែនទៅ Manchester United បានធ្វើការដេញថ្លៃលើកទីបី កាលពីសប្តាហ៍មុន ដែលមានតម្លៃ ៥៥ លានផោន ប៉ុន្តែត្រូវបានតោខៀវច្រានចោល។ ទោះជាយ៉ាងណា ឥឡូវនេះ United បានយល់ព្រមបង់ប្រាក់ដំបូងចំនួន ៥៥ លានផោន បូកនឹងប្រាក់បន្ថែមផ្សេងៗទៀតចំនួន ៥ លានផោន ដើម្បីនាំយក Mason Mount មកកាន់ Old Trafford។
យោងតាមសារព័ត៌មាន The Athletic បានឱ្យដឹងថា Chelsea បានផ្តល់ការអនុញ្ញាតឱ្យ Mount ទៅធ្វើតេស្តពិនិត្យសុខភាពនៅ Old Trafford ហើយ ខណៈដែលពួកគេបញ្ចេញព័ត៌មានលម្អិតនៃការផ្ទេរ ដោយកីឡាករវ័យ ២៤ឆ្នាំរូបនេះ នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ឆ្នាំនៅ Manchester United ពោលគឺរហូតដល់ឆ្នាំ ២០១៨។
Mount គឺជាកីឡាករចុងក្រោយហើយ ដែលចាកចេញពី Stamford Bridge បន្ទាប់ពី N’Golo Kante, Kai Havertz, Hakim Ziyech, Edouard Mendy និង Kalidou Koulibaly។
គួរបញ្ជាក់ថា Mason Mount គឺជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ Chelsea មួយចំនួនដែលរងការខកចិត្ត កាលពីរដូវកាលមុន ខណៈដែលក្រុមតោខៀវ បានបញ្ចប់ត្រឹមចំណាត់ថ្នាក់ទី ១២ ក្នុងក្របខ័ណ្ឌ Premier League ។ រូបគេ បានបង្ហាញខ្លួន ១៩៥ ប្រកួតឱ្យ Chelsea និងបានបង្ហាញខ្លួន ៣៦ ដង សម្រាប់ក្រុមអង់គ្លេស៕