Close

លោក Jose Mourinho ត្រូវបាន UEFA ពិន័យចំនួន ៤ប្រកួត បន្ទាប់ពីប្រើពាក្យជេរប្រមាថលើអាជ្ញាកណ្ដាល ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២២ ខែមិថុនា ឆ្នាំ២០២៣ កីឡា
លោក Jose Mourinho ត្រូវបាន UEFA ពិន័យចំនួន ៤ប្រកួត បន្ទាប់ពីប្រើពាក្យជេរប្រមាថលើអាជ្ញាកណ្ដាល ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League លោក Jose Mourinho ត្រូវបាន UEFA ពិន័យចំនួន ៤ប្រកួត បន្ទាប់ពីប្រើពាក្យជេរប្រមាថលើអាជ្ញាកណ្ដាល ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League

គ្រូបង្វឹកក្រុមកញ្រ្ជោង AS Roma លោក Jose Mourinho ត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ហាមមិនឲ្យបញ្ជាកូនក្រុមចំនួន៤ប្រកួត បន្ទាប់ពីគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់រូបនេះ បានប្រើពាក្យប្រមាថលើអាជ្ញាកណ្តាល លោក Anthony Taylor ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ Europa League កាលពីពេលថ្មីៗនេះ។

បន្ទាប់ពីក្រុម Roma ចាញ់ Sevilla ក្នុងវគ្គផ្តាច់ព្រ័ត្រ Europa League លោក Mourinho ដែលគ្រប់គ្នាហៅថា Special One បានរិះគន់អាជ្ញាកណ្តាលកាត់សេចក្ដីលើទីលាន បន្ទាប់ពីការប្រកួត ដែលបណ្តាលឱ្យ លោក Anthony Taylor និងក្រុមគ្រួសាររបស់គាត់ ត្រូវបានគំរាមកំហែងនៅឯអាកាសយានដ្ឋាន Budapest ដោយអ្នកគាំទ្រក្លឹបអ៊ីតាលី។

ជាមួយគ្នានេះ Roma ត្រូវបានពិន័យជាប្រាក់សរុបចំនួន ៥៥,000 អឺរ៉ូ ហើយត្រូវបានហាមឃាត់មិនឱ្យលក់សំបុត្រទៅអ្នកគាំទ្ររបស់ពួកគេ សម្រាប់ការប្រកួតបន្ទាប់របស់ពួកគេដោយសារ ការបាញ់កាំជ្រួច ការគប់វត្ថុផ្សេងៗ និងការរំខានដល់ហ្វូងមនុស្ស ក៏ដូចជាការប្រព្រឹត្តមិនត្រឹមត្រូវរបស់ក្រុម ក្នុងអំឡុងពេលនៃការប្រកួតចុងក្រោយ។ មិនតែប៉ុណ្ណោះ ក្លឹបអ៊ីតាលី ក៏ត្រូវបានបញ្ជាឱ្យទាក់ទងទៅសហព័ន្ធបាល់ទាត់ហុងគ្រី សម្រាប់ការដោះស្រាយការខូចខាត ដែលបណ្តាលមកពីអ្នកគាំទ្រនៅក្នុងកីឡដ្ឋានផងដែរ។

គួរបញ្ជាក់ថា Roma បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៦ ក្នុងក្របខ័ណ្ឌ Serie A នឹងបានកៅអីមួយទៅប្រកួតក្របខ័ណ្ឌ Europa League នៅរដូវកាលក្រោយ៕

អត្ថបទទាក់ទង