អេស្បាញ ក្លាយជាម្ចាស់ជើងឯក Nations League ក្រោយយកឈ្នះក្រូអាត ដោយបាល់ Penalty កាត់សេចក្ដី
កីឡាករ Dani Carvajal របស់
ក្លិបអធិរាជស Real Madrid បានស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ចុងក្រោយ ជួយឲ្យក្រុមជម្រើសជាតិអេស្បាញគ្រងជើងឯក Nations League ជាលើកដំបូង ក្នុងរយៈពេលជាងមួយទសវត្ស ខណៈដែលពួកគេបានផ្តួលក្រុមក្រូអាត ៥-៤ ក្នុងការស៊ុតបាល់ប៉េណាល់ទីកាត់សេចក្ដី កាលពីថ្ងៃអាទិត្យ។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Feyenoord បានបញ្ចប់ដោយមិនមានគ្រាប់បាល់បញ្ចូលទី បន្ទាប់ពីម៉ោងបន្ថែម ១៥នាទី ២ដង ហើយការចាញ់ដោយការស៊ុតបាល់ប៉េណាល់ទី គឺជាការខកចិត្តបន្ថែមទៀតសម្រាប់ ក្រូអាត ដែលជាប់ចំណាត់ថ្នាក់លេខ២ នៅ World Cup ២០១៨ និងលេខ ៣ នៅប្រទេសកាតា កាលពីឆ្នាំមុន ប៉ុន្តែមិនទាន់ឈ្នះពានរង្វាន់នៅឡើយទេ។
ការប្រកួតយប់មិញនេះ មិនមានគ្រាប់បាល់កើតឡើងឡើយ ក្នុងរយៈពេល ១២០នាទីពេញ ដូច្នេះក្រុមទាំងពីរ មានតែត្រូវទាត់បាល់កាត់សេចក្ដី ដោយបាល់ Penalty ។ បន្ទាប់ពីការស៊ុតចំនួន ៦ដង ក្រុមអេស្ប៉ាញ ស៊ុតចូលចំនួន ៥គ្រាប់ ខណៈក្រូអាត ស៊ុតចូលតែ ៤គ្រាប់ប៉ុណ្ណោះ ដូច្នេះហើយជើកឯកបានធ្លាក់ទៅលើអេស្បាញ។
គួរបញ្ជាក់ថា អេស្បាញ គឺជាជើងឯករង Nations League កាលពី ២ឆ្នាំមុន ក្រោយបរាជ័យក្នុងវគ្គផ្ដាច់ព្រ័ត្រក្រោមស្នាដៃបារាំង ហើយភាពជោគជ័យក្នុងឆ្នាំនេះ នឹងក្លាយជាការលើកទឹកចិត្តដ៏សំខាន់ បន្ទាប់ពីការប្រកួត World Cup ដ៏ខកចិត្តនៅប្រទេសកាតា ជាកន្លែងដែលពួកគេបានខកចិត្ត ចំពោះការចាញ់ ម៉ារ៉ុក ក្នុងវគ្គ ១៦ ក្រុមចុងក្រោយ៕