Close

ទ្រាំមិនបាន! លោកគ្រូ អេ ភូថង បង្ហោះសារទាំងយប់ ពាក់ព័ន្ធរឿង ធឿន ធារ៉ា

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី២ ខែមិថុនា ឆ្នាំ២០២៣ កីឡា
ទ្រាំមិនបាន! លោកគ្រូ អេ ភូថង បង្ហោះសារទាំងយប់ ពាក់ព័ន្ធរឿង ធឿន  ធារ៉ា ទ្រាំមិនបាន! លោកគ្រូ អេ ភូថង បង្ហោះសារទាំងយប់ ពាក់ព័ន្ធរឿង ធឿន ធារ៉ា

កាលពីយប់ថ្ងៃម្សិលមិញនេះ ផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លះពីសំណាក់អ្នកស្នេហាវិស័យកីឡាប្រដាល់គុនខ្មែរ បន្ទាប់ពីលោកគ្រូ អេ ភូថង បានបង្ហោះសារយ៉ាងវែងអន្លាយទាំងយប់ ពាក់ព័ន្ធនឹងសិស្សសំណព្វរបស់លោក គឺអ្នកលេងពូថៅដៃ ធឿន ធារ៉ា។

បើតាមការបង្ហោះរបស់លោកគ្រូ អេ ភូថង ទំនងជាមានការខឹងសម្ប៉ាជាមួយនឹងនរណាម្នាក់ ពាក់ព័ន្ធនឹងការស៊ីញ៉េកុងត្រាសិស្សរបស់លោក គឺកីឡាករកំពុងឡើងកូដ ធឿន ធារ៉ា ដោយមិនមានការប្រាប់ដំណឹង ឬសួរយោបល់រូបលោក ក្នុងនាមជាគ្រូបង្វឹក។

លោកគ្រូ អេ ភូថង បានបង្ហោះសារក្នុងគណនីហ្វេសប៊ុកផ្លូវការរបស់លោកថា៖«ថ្ងៃនេះ ផុសរាងយប់បន្តិចហើយ! ទម្រាំដាច់ចិត្តហ៊ានផុស ព្រោះគេធំ។ ខ្ញុំ អេ ភូថង មិនដឹងអីផងហេតុអ្វីបានជាទៅស៊ីញ៉េកុងត្រាសិស្សរបស់ខ្ញុំ អោយទៅអ្នកដទៃដោយមិនបានសួរខ្ញុំមួយមាត់? ចុះកាលពេល ៥ ទៅ ៦ ឆ្នាំមុនសិស្សខ្ញុំមិនទាន់ល្បី ហេតុអីអ្នកមិនដណ្ដើមយកសិស្សខ្ញុំទៅ?»។

លោកបានបន្តថា៖« ហើយអ្នកដែលទៅចុះកុងត្រាអោយគេហ្នឹង កាលពីសិស្សធ្លាក់ខ្លួនមិនទាន់ល្បី ហេតុអ្វីមិនមើលថែគាត់ផង? ដល់ពេលខ្ញុំសាងកេរ្តិ៍ឈ្មោះអោយគាត់បានល្បី ហេតុអ្វីអ្នកឯងទៅស៊ីញ៉េកុងត្រា ដោយមិនបានប្រាប់ខ្ញុំអីមួយមាត់ចឹង? ឃើញខ្ញុំតូចទាបជាងអ្នក គិតថាខ្ញុំមិនដល់មែនទេ ឃើញខ្ញុំមិនមាត់ កុំថាខ្ញុំភ្លើអោយសោះ! ខ្ញុំត្រឹមតែអតីតកីឡាករជើងចាស់មួយរូបតែប៉ុណ្ណោះ គ្មានខ្សែហ៌ដូចអ្នកទេ តែសូមចេះអោយតម្លៃខ្ញុំផង! មិនចប់ដោយស្រួលៗនោះទេ»។

ភ្លាមៗបន្ទាប់ពីការបង្ហោះរបស់លោកគ្រូ អេ បានធ្វើឲ្យអ្នកស្នេហាវិស័យកីឡាប្រដាល់ ពិសេសអ្នកគាំទ្រលោកគ្រូផ្ទាល់ មានការងឿងឆ្ងល់ និងចូលទៅ Comments ព្រោងព្រាត់ ដើម្បីចង់ដឹងច្បាស់ពីបញ្ហានេះ ប៉ុន្តែលោកមិនបាននិយាយអ្វីច្រើនឡើយ ដោយគ្រាន់តែតបថា «បងប្អូនកុំទាន់ថា សិស្សក្បត់គ្រូអីខ្ញុំដឹងចរិកគាត់ច្បាស់ណាស់ ចាំការបំភ្លឺពីខ្ញុំតាមក្រោយ»៕

អត្ថបទទាក់ទង