Samsung រំពឹងថានឹងលក់ Foldable Phone បាន ១៥លានគ្រឿងនៅក្នុងឆ្នាំនេះ
បរទេស: បើនិយាយអំពីទីផ្សារស្មាតហ្វូនអេក្រង់បត់ប្រភេទ foldable phone គឺ Samsung បាននិងកំពុងនាំមុខគេ ហើយថ្មីៗនេះ បានបង្ហាញមហិច្ឆតាចង់លក់ស្មាតហ្វូនប្រភេទនេះឲ្យបានរហូតដល់ ១៥លានគ្រឿង។
យោងតាមការស្រាវជ្រាវបានបង្ហាញឲ្យដឹងថា គិតត្រឹមឆ្នាំ ២០២២ ស្មាតហ្វូន (foldable phone) របស់ក្រុមហ៊ុន Samsung ក្ដោបក្ដាប់ចំណែកទីផ្សារបានរហូតដល់ ៨០ភាគរយ។
កាលពីឆ្នាំ២០២១ ក្រុមហ៊ុន Samsung លក់ស្មាតហ្វូន Foldable phone បាន ១០លានគ្រឿង បើធៀបទៅនឹងឆ្នាំ២០២០ កើនឡើងរហូតដល់ ៣០០ភាគរយ។ មូលហេតុនេះ ដែលជំរុញឱ្យ Samsung ធ្វើការព្យាករណ៍ថា នឹងលក់បានរហូត ១៥លានគ្រឿង។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នទីផ្សារស្មាតហ្វូន foldable phone បាននិងកំពុងផ្ទុះឡើងខ្លាំង ប៉ុន្តែអ្វីដែលគ្រប់គ្នាកំពុងទន្ទឹងរង់ចាំនោះគឺវត្តមាន foldable phone របស់ក្រុមហ៊ុន Apple៕