Close

ប្រព័ន្ធផ្សព្វផ្សាយបានបង្ហើបថា “Neymar” នឹងផ្លាស់ទៅ “Man United”

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី១ ខែមិថុនា ឆ្នាំ២០២៣ កីឡា
ប្រព័ន្ធផ្សព្វផ្សាយបានបង្ហើបថា “Neymar” នឹងផ្លាស់ទៅ “Man United” ប្រព័ន្ធផ្សព្វផ្សាយបានបង្ហើបថា “Neymar” នឹងផ្លាស់ទៅ “Man United”

ប្រព័ន្ធផ្សព្វផ្សាយ បានអះអាងថា Neymar មិនបន្តកុងត្រាជាមួយក្លិបយក្សបារាំង PSG នោះទេ ហើយខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះ កំពុងផ្តោតលើការស្វែងរកទ្របនំថ្មី ដែលក្លិបបិសាចក្រហម Manchester United ជាក្លិបតែមួយគត់ដែលគេចង់ទៅ។

កាលពីសប្តាហ៍មុន កាសែត L’Equipe បានរាយការណ៍ថា Man United កំពុងស្ថិតក្នុងដំណើរការចរចាជាមួយ PSG អំពីការផ្ទេរកីឡាករដែលមានតម្លៃខ្លួនថ្លៃបំផុត Neymar ដែលបានចូលរួមជាមួយ PSG ក្នុងឆ្នាំ ២០១៧ ក្នុងតម្លៃបំបែកកំណត់ត្រាមិនធ្លាប់មានពីមុនមក ចំនួន ២២២លានអឺរ៉ូ ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីរួមរស់ជាមួយក្លិបបារាំងមួយនេះបានរយៈពេល ៦ឆ្នាំ Neymar មិនអាចជួយក្លិបឈ្នះពានរង្វាន់កំពូលអឺរ៉ុប UCL នោះទេ ជាហេតុធ្វើឲ្យ PSG ចង់លក់ខ្សែប្រយុទ្ធរូបនេះ ដើម្បីប្រមូលប្រាក់ខ្លះ នាំចូលកីឡាករថ្មីដើម្បីពង្រឹងក្រុម។ L’Equipe ក៏បានបន្ថែមថា បិសាចក្រហម ពិតជាចង់ខ្ចី Neymar ប៉ុន្តែភាគី PSG ផ្តល់អាទិភាពក្នុងការលក់។

ថ្លៃងមកកាន់កាសែត The Times នាពេលថ្មីៗនេះ គ្រូបង្វឹកបិសាចក្រហម លោក Erik ten Hag បានបង្ហាញនូវបំណងនាំចូលកីឡាករបន្ថែមទៀត សម្រាប់ត្រៀមរដូវកាលថ្មី។ លោកបាននិយាយថា បិសាចក្រហម ត្រូវការខ្សែប្រយុទ្ធម្នាក់ទៀត ដែលមានសមត្ថភាពស៊ុតបញ្ចូលទី គ្រប់កាលៈទេសៈ។

Ten Hag ថែមទាំងបានបង្ហើបថា Mason Greenwood ដែលត្រូវបានព្យួរជើង បន្ទាប់ពីរឿងអាស្រូវជីវិតឯកជនរបស់គាត់ អាចត្រលប់មកវិញ។ ទន្ទឹមនឹងនេះដែរ ប្រសិនបើគាត់មកដល់ MU នោះ Neymar ទំនងជានឹងលេងក្នុងតំបន់ស្លាបឆ្វេង៕

អត្ថបទទាក់ទង