Close

Real Madrid ត្រៀមជ្រើសរើសខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ ដើម្បីជំនួស Karim Benzema

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី៣១ ខែឧសភា ឆ្នាំ២០២៣ កីឡា
Real Madrid ត្រៀមជ្រើសរើសខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ ដើម្បីជំនួស Karim Benzema Real Madrid ត្រៀមជ្រើសរើសខ្សែប្រយុទ្ធដ៏មុតស្រួចម្នាក់ ដើម្បីជំនួស Karim Benzema

ក្លឹបអធិរាជស Real Madrid កំពុងដុតដៃដុតជើងចរចាបន្តកុងត្រាជាមួយ ខ្សែប្រយុទ្ធសញ្ជាតិបារាំង Karim Benzema មួយរដូវកាលទៀត ពោលគឺដល់ខែមិថុនា ឆ្នាំ ២០២៤។ យ៉ាងណាមិញ កាលលពីពេលថ្មីៗនេះ ក្លិបយក្សមកពីអារ៉ាប៊ីសាអូឌីត បានដាក់សំណើរចចចារទិញខ្សែប្រយុទ្ធរូបនេះ។នេះបើតាមការចុះផ្សាយរបស់កាសែត Marca។

កាលសែតដដែលបានរាយការណ៍ថា Karim Benzema បានទទួលការផ្តល់ជូនពីអារ៉ាប៊ីសាអូឌីត ជាមួយនឹងប្រាក់ខែរហូតដល់ ១០០លានអឺរ៉ូ/រដូវកាល ដោយមិនជាប់ពន្ធ ហើយមិនតែប៉ុណ្ណោះ Benzema  ដោយជ្រើសរើសទីក្រុង និងផ្ទះសម្រាប់ស្នាក់នៅផងដែរ។ បន្ថែមពីនេះ រូបគេនឹងក្លាយជាទូតសុឆន្ទអារ៉ាប៊ីសាអូឌីត ក្នុងយុទ្ធនាការធ្វើម្ចាស់ផ្ទះជុំចុងក្រោយនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០៣០ ផងដែរ។

អ្នកកាសែតទីផ្សារដោះដូកីឡាករដ៏ល្បី លោក Fabrizio Romano បាននិយាយថា ៖ «ការផ្តល់ជូនទៅ Karim Benzema មានតាំងពីថ្ងៃសុក្រសប្ដាហ៍មុនមកម្លោះ មុនពេលដែល Real Madrid ប្រកួតជាមួយ Sevilla។ ពេលនេះ Karim Benzema កំពុងពិភាក្សាជាមួយក្រុមគ្រួសារ និងសមាជិកក្រុមរបស់គាត់»។

ជាមួយគ្នានេះគេរំពឹងថា ការសម្រេចចិត្តចុងក្រោយរបស់ Karim Benzema នឹងត្រូវបានធ្វើឡើងនៅចុងសប្តាហ៍នេះ ខណៈក្លឹប Real Madrid ក៏ត្រៀមខ្លួនផងដែរ ក្នុងករណី Karim Benzema ចង់បន្ត ពួកគេនឹងចុះហត្ថលេខាលើកិច្ចសន្យាមួយរដូវកាលទៀត។

ក្នុងថ្ងៃនេះ គ្រូបង្វឹកកាយសម្បទាផ្ទាល់ខ្លួនរបស់ Karim Benzema ស្រាប់តែបង្ហោះរូបថតលាក្លឹប Real Madrid នៅលើ Instagram ។ ទោះយ៉ាងណាក៏ដោយ មិនយូរប៉ុន្មាន គាត់លុបវិញ ដោយសារអ្វីៗមិនផ្លូវការ។

Marca បាននិយាយថា : “ខ្ញុំអាចបានទស្សទាយថា Karim Benzema នឹងចាកចេញពី Real Madrid ។ ក្លឹបគ្រោងនឹងមិនធ្លាក់ទៅក្នុងស្ថានភាពអសកម្មទេ។ ពួកគេបានជួបប្រជុំគ្នានៅទីក្រុង Valdebebas នាពេលថ្មីៗនេះ ដើម្បីធ្វើបញ្ជីឈ្មោះខ្សែប្រយុទ្ធ “រារាំង” ដើម្បីជំនួស Karim Benzema “។

កាសែតបាននិយាយថា ជាគោលដៅកំពូលរួមជាមួយ Roberto Firmino, Julian Alvarez, Goncalo Ramos, Rasmus Hojlund, Kai Harvertz, Kolo Muani, Victor Osimhen និង Karim Adeyemi។

យោងតាមសន្លឹក Marca បានឲ្យដឹងថា៖ “Real Madrid កំពុងតាមដានយ៉ាងជិតស្និតជាមួយខ្សែប្រយុទ្ធ Harry Kane ដែលមានតម្លៃផ្ទេរលើសពី ១០០ លានអឺរ៉ូ ប៉ុន្តែការចរចាជាមួយប្រធានក្លឹប Tottenham លោក Daniel Levy ត្រូវបានចាត់ទុកថា ជាឧបសគ្គដ៏សំខាន់។

យ៉ាងណាក៏ដោយ លោក Daniel Levy មិនទាន់បានយល់ព្រមអនុញ្ញាតឱ្យខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសរូបនេះ ចាកចេញឡើយ ព្រមទាំងមានការផ្តល់ជូនជាច្រើនពីក្លឹបផ្សេងទៀតនៅ Premier League៕

អត្ថបទទាក់ទង