Close

Manchester United កាន់តែមានទំនុកចិត្ត ឆក់យក Harry Kane ពី Tottenham Hotspure

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ កីឡា
Manchester United កាន់តែមានទំនុកចិត្ត ឆក់យក Harry Kane ពី Tottenham Hotspure Manchester United កាន់តែមានទំនុកចិត្ត ឆក់យក Harry Kane ពី Tottenham Hotspure

នៅក្នុងផែនការឆ្ពោះទៅរករដូវកាលថ្មី ឆ្នាំ២០២៣-២០២៤ របស់ក្លិបបិសាចក្រហម Manchester United ពួកគេបានចាត់ទុកការនាំយក Harry Kane ជារឿងអាទិភាពក្នុងការប្រកួតប្រជែងដណ្តើមពាន Premier League ក៏ដូចជាការមុជឲ្យជ្រៅទៅឲ្យឆ្ងាយនៅពានរង្វាន់អឺរ៉ុប Champions League ។

យោងតាមការចុះផ្សាយរបស់កាសែតធំៗ លើពិភពលោកបានឲ្យដឹងថា ការចរចាត្រូវបានធ្វើឡើងដោយតំណាងរបស់ក្លិបបិសាចក្រហម ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ប៉ុន្តែទោះបីជាយ៉ាងណា គ្មានការព្រមព្រៀងណាមួយត្រូវបានរកឃើញទេ។

មែនទែនទៅ ខ្សែប្រយុទ្ធរបស់មាន់ខ្នាយមាស Tottenham Hotspure កីឡាករ Harry Kane មានការខកចិត្តយ៉ាងខ្លាំង នៅពេលដែល Tottenham បានត្រឹមចំណាត់ថ្នាក់លេខ៨ ក្នុងលីគកំពូលអង់គ្លេស Premier League ដែលនេះជាលើកដំបូង ចាប់តាំងពីរដូវកាល ២០០៩-១០ ដែលគាត់មិនអាចចូលរួមការប្រកួតពានរង្វាន់អឺរ៉ុប ដូច្នេះគាត់បានជ្រើសរើសការចាកចេញ។

ទោះបីជាយ៉ាងណាក៏ដោយ សម្រាប់ពេលនេះ Harry Kane និយាយថា គាត់ចង់ផ្តោតលើការប្រកួតជម្រុះ Euro 2024 របស់អង់គ្លេសនៅខែក្រោយ ទល់នឹង Malta និង North Macedonia សិន សិមនិយាយរឿងនោះទៀត។
ដូច្នេះហើយបិសាចក្រហម បានកំណត់សប្តាហ៍ចុងក្រោយនៃខែមិថុនា ជាពេលវេលាដ៏សមស្រប ដើម្បីបញ្ចប់ដំណើរការផ្ទេរកីឡាករ Harry Kane ដែលជាកីឡាករពូកែរកគ្រាប់បាល់មួយនេះ៕

អត្ថបទទាក់ទង