Close

វិមានក្រមឡាំង៖ លោកខាងលិចស្ទាក់ស្ទើរបញ្ហាយន្តហោះ F-16 ប៉ុន្តែនឹងបន្តអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២៩ ខែឧសភា ឆ្នាំ២០២៣ ព័ត៌មានអន្តរជាតិ
វិមានក្រមឡាំង៖ លោកខាងលិចស្ទាក់ស្ទើរបញ្ហាយន្តហោះ F-16 ប៉ុន្តែនឹងបន្តអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន វិមានក្រមឡាំង៖ លោកខាងលិចស្ទាក់ស្ទើរបញ្ហាយន្តហោះ F-16 ប៉ុន្តែនឹងបន្តអូសបន្លាយសង្គ្រាមនៅអ៊ុយក្រែន

បរទេស៖ លោកខាងលិច និងអាមេរិក ទោះបីជាមកដល់ពេលនេះនៅមិនទាន់បានប្រកាសជាផ្លូវការថានឹងយល់ព្រមផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបបំផុត F-16 ឲ្យទៅកងកម្លាំងយោធាអ៊ុយក្រែនតាមការអំពាវនាវរបស់រដ្ឋាភិបាលក្រុងគៀវកន្លងមកក្តី ប៉ុន្តែបច្ចុប្បន្នគេជឿជាក់ថាពីឡុតអ៊ុយក្រែនគឺបានចាប់ផ្តើមធ្វើការហ្វឹកហាត់ជាមួយនឹងយន្តហោះចម្បាំងប្រភេទនេះហើយជាមួយនឹងសម្ព័នមិត្តរបស់ខ្លួនដោយមិនបារម្ភពីប្រតិកម្មរបស់រុស្សីឡើយ។

អ្នកនាំពាក្យរបស់វិមានក្រមឡាំងលោក Dmitry Peskov នៅក្នុងបទសំភាសជាមួយនឹងអ្នកកាសែតកាលពីចុងសប្តាហ៍កន្លងមកនេះបានលើកឡើងថាបណ្តាប្រទេសលោកខាងលិចបច្ចុប្បន្នកំពុងដើរហួសបន្ទាត់ព្រំដែនគ្រប់បែបយ៉ាងហើយនៅក្នុងជំហប្រឆាំងជាមួយនឹងរដ្ឋាភិបាលទីក្រុងមូស្គូប៉ុន្តែលោកជឿជាក់ថាដាច់ខាងលោកខាងលិចនៅតែមានការស្ទាក់ស្ទើរនៅឡើយចំពោះយន្តហោះចម្បាំង F-16។

ទោះបីជាមិនអាចព្យាករណ៍បាននូវការសម្រេចចិត្តរបស់លោកខាងលិចក្តីចំពោះបញ្ហានេះក្តីប៉ុន្តែលោក Peskov បានយល់ឃើញថាបច្ចុប្បន្នលោកខាងលិចគឺបានចូលរួមពាក់ព័ន្ធកាន់តែស៊ីជម្រៅនិងចូលរួមធ្វើឲ្យជម្លោះនេះកាន់តែអូសបន្លាយពេលវេលាជាងនេះបន្ថែមទៀត។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលក្រុងមូស្គូរូបនេះបានបន្តទៀតថា៖យ៉ាងណាក្តីរុស្សីក៏នៅតែបន្តប្រតិបត្តិការរបស់ខ្លួនហើយរុស្សីនឹងបន្តធានាឲ្យបាននូវអត្ថប្រយោជន៍សម្រាប់ប្រទេសទោះបីជាតាមវិធីសាស្ត្រណាក្តីមិនឲ្យខកខាននូវវត្ថុបំណងរបស់ខ្លួនឡើយ។

កាសែតរុស្សី RT ចំពោះបញ្ហានេះបានសរសេរថារៀបរាប់ថា៖ចាប់តាំងតែពីជម្លោះកើតឡើងនៅអ៊ុយក្រែនមកបណ្តាប្រទេសនៅលោកខាងលិចបានចាប់ផ្តើមនាំគ្នាធ្វើទុក្ខបុកម្នេញទៅលើប្រទេសរុស្សីតាមរយៈទណ្ឌកម្មសេដ្ឋកិច្ចធំៗជាបន្តបន្ទាប់ ការបង្កកទ្រព្យសម្បត្តិរបស់ជនជាតិរុស្សី ព្រមទាំងមាសនិងទុនបម្រុងបរទេសជាងពាក់កណ្តាលហើយថែមទាំងលាបពណ៍ថារុស្សីគឺជាចោរទៅវិញផងដែរ៕

អត្ថបទទាក់ទង