ថ្ងៃនេះ ខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣នេះ គឺជាខួបទី៣៨ឆ្នាំ នៃការកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (១៤ មករា ១៩៨៥-១៤ មករា ២០២៣) ដែលពេលនោះ សម្ដេចជានាយករដ្ឋមន្រ្តី ជានាយករដ្ឋមន្ត្រីដែលមានវ័យក្មេងជាងគេបំផុតនៅក្នុងពិភពលោក។
មកដល់ថ្ងៃនេះ សម្តេច ហ៊ុន សែន គឺជានាយករដ្ឋមន្រ្តីដែលពលរដ្ឋគោរពស្រឡាញ់ និងគាំទ្រខ្លាំងបំផុត ហើយដែលរក្សាតំណែងជានាយករដ្ឋមន្រ្តីបានយូរជាងគេបំផុត។ ៣៨ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់មហាឧបសគ្គធំៗរាប់មិនអស់ ប៉ុន្តែប្រមុខដឹកនាំដ៏វៃឆ្លាត និងមានបទពិសោធន៍បំផុតរបស់កម្ពុជា បានដឹកនាំកសាងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងមានមុខមាត់លើឆាកអន្តរជាតិមកទល់សព្វថ្ងៃ។