Close

គ្រូបង្វឹកតោកំណាចអង់គ្លេស ព្រមានឲ្យ Harry Maguire ចាកចេញពី Manchester United ដើម្បីរក្សាកៅអីនៅជម្រើសជាតិ

ដោយ៖ Volak ENN ​​ | ថ្ងៃព្រហស្បតិ៍ ទី២៥ ខែឧសភា ឆ្នាំ២០២៣ កីឡា
គ្រូបង្វឹកតោកំណាចអង់គ្លេស ព្រមានឲ្យ Harry Maguire ចាកចេញពី Manchester United ដើម្បីរក្សាកៅអីនៅជម្រើសជាតិ គ្រូបង្វឹកតោកំណាចអង់គ្លេស ព្រមានឲ្យ Harry Maguire ចាកចេញពី Manchester United ដើម្បីរក្សាកៅអីនៅជម្រើសជាតិ

គ្រូបង្វឹកជម្រើសជាតិអង់គ្លេស លោក Gareth Southgate បានព្រមាន ខ្សែការពារ Harry Maguire ថារូបគេត្រូវតែចាកចេញពីក្លិបបិសាចក្រហម Manchester United ដើម្បីរក្សាកន្លែងរបស់គាត់ក្នុងជម្រើសដំបូងរបស់តោកំណាចអង់គ្លេស។

មែនទែនទៅ Maguire គឺជាសំណព្វចិត្តរបស់លោក Gareth Southgate នៅក្នុងក្រុមជម្រើសជាតិ ដោយដើរតួយ៉ាងសំខាន់ក្នុងការដឹកនាំរបស់អង់គ្លេស មុជកាន់តែជ្រៅក្នុងការប្រកួត World Cup ពីរលើកចុងក្រោយ និងជើងឯកអឺរ៉ុប នាពេលថ្មីៗនេះ។

ទោះបីជាយ៉ាងណាក៏ដោយ ទម្រង់លេងរបស់គាត់នៅក្លឹប មានភាពផ្ទុយគ្នាយ៉ាងខ្លាំង ពីជម្រើសជាតិ។ ទម្រង់លេងមិនឋិតថេររបស់គេ បូលករួមទាំងការមកដល់របស់ Raphael Varane និង Lisandro Martinez បានបណ្ដាលឲ្យរូបគេ បាត់បង់តំណែង ១១នាក់ដំបូង នៅរដូវកាលនេះ ហើយឥឡូវនេះ គេត្រូវបាន លោក Erik ten Hag ដាក់អង្គុយលកៅអីបម្រុងស្ទើតែគ្រប់ប្រកួត។

អតីតកីឡាករ Leicester City វ័យ ៣០ឆ្នាំ រូបនេះ បានចាប់ផ្តើមការប្រកួតក្នុងជម្រើស១១នាក់ដំបូងចំនួន ៧ ប្រកួតប៉ុណ្ណោះ នៅរដូវកាលនេះ ប៉ុន្តែបានរក្សាតំណែងរបស់គាត់ នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ការប្រកួតជម្រុះ Euro នាពេលខាងមុខជាមួយជម្រើសជាតិ Malta និង North Macedonia ។

ទោះជាយ៉ាងណាក៏ដោយ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍នេះ លោក Southgate បានសារភាពថា ស្ថានភាពនេះ មិនអាចបន្តក្នុងរយៈពេលយូរនោះទេ ដោយលោកបានណែនាំកីឡាករ ដូចជា Maguire និង Kalvin Phillips របស់ Manchester City ប្រហែលជាត្រូវស្វែងរកដំណោះស្រាយផ្សេង ពោលគឺរកទ្រនំថ្មី។

លោក Gareth Southgate បាននិយាយអំពី Maguire ថា៖ “វាជៀសមិនរួច វាមិនមែនជាស្ថានភាពដែលអាចបន្តជារៀងរហូតទេ។ វាដូចជា Kalvin Phillips នៅ Manchester City ពួកគេគឺជាកីឡាករសំខាន់ សម្រាប់យើង ហើយជាមួយ Kalvin យើងមិនមានកីឡាករច្រើន ដែលអាចលេងជាខ្សែបម្រើកណ្តាលតែមួយដូចគេនោះទេ”៕

អត្ថបទទាក់ទង