Close

មេធំ Facebook រងការពិន័យ ១.៣ពាន់លានដុល្លារ ជុំវិញការផ្ទេរទិន្នន័យពីអឺរ៉ុបទៅអាមេរិកដោយគ្មានការអនុញ្ញាត

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី២៤ ខែឧសភា ឆ្នាំ២០២៣ បច្ចេកវិទ្យា
មេធំ Facebook រងការពិន័យ ១.៣ពាន់លានដុល្លារ ជុំវិញការផ្ទេរទិន្នន័យពីអឺរ៉ុបទៅអាមេរិកដោយគ្មានការអនុញ្ញាត មេធំ Facebook រងការពិន័យ ១.៣ពាន់លានដុល្លារ ជុំវិញការផ្ទេរទិន្នន័យពីអឺរ៉ុបទៅអាមេរិកដោយគ្មានការអនុញ្ញាត

បរទេស៖ ក្រុមហ៊ុន Meta ដែលជាមេធំរបស់ Facebook ត្រូវបាននិយ័តករឯកជនភាពឈានមុខគេរបស់សហភាពអឺរ៉ុប ពិន័យជាប្រាក់ ១.៣ពាន់លានដុល្លារអាមេរិក ជុំវិញការផ្ទេរទិន្នន័យអ្នកប្រើប្រាស់ទៅកាន់សហរដ្ឋអាមេរិកដោយគ្មានការអនុញ្ញាត និងត្រូវបានចាត់ទុកថាខុសច្បាប់ដែលបានកំណត់។

ពាក្យបណ្តឹងនេះត្រូវបានដាក់ដោយនិយតករការពារទិន្នន័យអ្នកប្រើប្រាស់អៀឡង់ (DPC) ដែលតម្រូវឱ្យ Meta ត្រូវតែបង់ប្រាក់ចំពោះការមិនគោរពតាមកិច្ចព្រមព្រៀងដែលធ្វើឡើងរួមគ្នាដោយតុលាការសហភាពអឺរ៉ុបកាលពីឆ្នាំ២០២០ រួមជាមួយនឹងការខកខានមិនបំពេញកាតព្វកិច្ចការពារទិន្នន័យពលរដ្ឋអៀឡង់។

ជាមួយគ្នានោះផងដែរ Meta ត្រូវបានកំណត់រយៈពេល ៥ខែដើម្បីផ្អាកការផ្ទេរទិន្នន័យពលរដ្ឋអៀឡង់ទៅសហរដ្ឋអាមេរិក និងផ្តល់រយៈពេល ៦ខែដើម្បីបញ្ឈប់ដំណើរការផ្ទេរទិន្នន័យខុសច្បាប់ទាំងនេះទាំងអស់។

យោងតាមលោក Nick Clegg ដែលជាប្រធានកិច្ចការសកលនៅ Meta បានលើកឡើងថា Meta បានច្រានចោលពាក្យបណ្តឹងឧទ្ធរណ៍ចំពោះសេចក្តីសម្រេចនេះរួមទាំង «ការផាកពិន័យមិនសមហេតុផល»។

គួរបញ្ជាក់ផងដែរថា Meta មិនបានយល់ព្រមបង់ការផាកពិន័យទៅអៀឡង់ តាមពាក្យបណ្តឹងននោះទេ ហើយក៏កំពុងស្វែងរកផ្លូវច្បាប់ដើម្បីដោះស្រាយរឿងនេះ៕

អត្ថបទទាក់ទង