Close

ទីបំផុត ! ថៃ ប្រកាសដាក់ទណ្ឌកម្មកីឡាករ និងបុគ្គលិកគ្រូបង្វឹក ដែលចូលរួមក្នុងការប៉ះទង្គិចគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម លើកទី៣២ ហើយ

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី២៣ ខែឧសភា ឆ្នាំ២០២៣ កីឡា
ទីបំផុត ! ថៃ ប្រកាសដាក់ទណ្ឌកម្មកីឡាករ និងបុគ្គលិកគ្រូបង្វឹក ដែលចូលរួមក្នុងការប៉ះទង្គិចគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម លើកទី៣២ ហើយ ទីបំផុត ! ថៃ ប្រកាសដាក់ទណ្ឌកម្មកីឡាករ និងបុគ្គលិកគ្រូបង្វឹក ដែលចូលរួមក្នុងការប៉ះទង្គិចគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រស៊ីហ្គេម លើកទី៣២ ហើយ

សហព័ន្ធកីឡាបាល់ទាត់ថៃ ហៅកាត់ថា FAT បានប្រកាសដាក់ទណ្ឌកម្មកីឡាករ និងបុគ្គលិកគ្រូបង្វឹក ដែលចូលរួមក្នុងការប៉ះទង្គិចគ្នាជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំឥណ្ឌូនេស៊ី ក្នុងវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ក្រោយការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ លោកឧត្តមសេនីយ៏ទោ នីម ម៉ាណូ(Nimmano) បានប្រមូលភ័ស្តុតាងអំពីបុគ្គលដែលពាក់ព័ន្ធក្នុងហេតុការណ៍នេះ។ ក្នុងនោះ បុគ្គលិកគ្រូបង្វឹក៣នាក់ក្នុងក្រុមជម្រើសជាតិថៃអាយុក្រោម២២ឆ្នាំ រួមមានលោក Prasadchok Chokmoh, លោក Mayed Madad និងលោក Patrawut Wongsripuek នឹងត្រូវហាមឃាត់មិនឱ្យចូលរួមក្នុងកាតព្វកិច្ចគ្រប់កម្រិតនៃក្រុមជម្រើសជាតិថៃក្នុងរយៈពេល ១ឆ្នាំ។
លើសពីនេះ កីឡាករពីររូប រួមទាំងអ្នកចាំទី Sophonwit Rakyath និងកីឡាករបម្រុង Teerapak Pruengna នឹងត្រូវទទួលបំរាមមិនឱ្យចូលរួមក្នុងក្រុមជម្រើសជាតិថៃ រយៈពេល ៦ ខែ។

FAT បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា “ឧបទ្ទវហេតុនេះ ត្រូវបានសារព័ត៌មានក្នុងស្រុក និងអន្តរជាតិរាយការណ៍ជាបន្តបន្ទាប់ ក្នុងអំឡុងពេល និងក្រោយពេលកើតហេតុ។ វាបានធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ដែលនេះបានធ្វើឲ្យខូចមុខមាត់វិស័យបាល់ទាត់ថៃ និងប្រទេសថៃ ទាំងមូលយ៉ាងធ្ងន់ធ្ងរ”៕

អត្ថបទទាក់ទង