Close

អតីតកីឡាករជម្រើសជាតិថៃ ចង់ឲ្យគ្រូបង្វឹក U22 ថៃ លាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះលទ្ធផលនៅស៊ីហ្គេម ឆ្នាំ២០២៣

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី២២ ខែឧសភា ឆ្នាំ២០២៣ កីឡា
អតីតកីឡាករជម្រើសជាតិថៃ ចង់ឲ្យគ្រូបង្វឹក U22 ថៃ លាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះលទ្ធផលនៅស៊ីហ្គេម ឆ្នាំ២០២៣ អតីតកីឡាករជម្រើសជាតិថៃ ចង់ឲ្យគ្រូបង្វឹក U22 ថៃ លាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះលទ្ធផលនៅស៊ីហ្គេម ឆ្នាំ២០២៣

អតីតកីឡាករជម្រើសជាតិថៃ Sarayut Chaikhamdee ដែលគេស្គាល់ថា Joe នៅថ្ងៃចន្ទនេះ បានបញ្ចេញកំហឹងដាក់គ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំថៃ ដោយគូសបញ្ជាក់ថា គាត់គួរតែលាលែងពីតំណែង ក្រោយចាញ់ជើងឯកស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមស្នាដៃ ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី។ នេះបើយោងតាមកាសែត Thairath។

បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិថៃ បរាជ័យក្នុងការប្រកួតជើងឯកបាល់ទាត់បុរស ស៊ីហ្គេមឆ្នាំ ២០២៣ ក្រោមថ្វីជើង ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ២-៥ ខណៈ ឥណ្ឌូនេស៊ី ឈ្នះជើងឯកជាលើកដំបូង ក្នុងរយៈពេល ៣២ ឆ្នាំ។

កន្លងមក អ្នកចាត់ការក្រុមជម្រើសជាតិថៃ អាយុក្រោម២២ឆ្នាំ លោក Yuttana Yimkarun ធ្លាប់បានដាក់ពាក្យលាលែងពីតំណែងជាប្រធានក្រុមរួចហើយ បើទោះជា លោកឧត្តមសេនីយ៍ Somyot Pumpanmuang ប្រធានសមាគមកីឡាបាល់ទាត់នៃប្រទេសថៃ ចង់ឲ្យលោកនៅបន្តធ្វើការជាមួយក្រុម ដោយសារតែលោកបានមើលឃើញថា លោក Yuttana ជាអ្នកស្រលាញ់កីឡាបាល់ទាត់ពិតប្រាកដ។

ថ្មីៗនេះ Sarayuth Chaikhamdee អតីតខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិថៃ ដែលជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅស៊ីហ្គេមឆ្នាំ ២០០៣ ដោយរកបាន ៩ គ្រាប់នោះ បានបង្ហោះនៅលើ Facebook យ៉ាងច្បាស់ថា ចង់ឱ្យគ្រូបង្វឹកក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំថៃលោក Issara Sritaro  លាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះលទ្ធផល។

លោក Sarayuth Chaikhamdee បាននិយាយថា៖«ក្រុមជម្រើសជាតិថៃ ដែលមនុស្ស មួយប្រទេសរំពឹងខ្ពស់ លេងមិនបានល្អសោះ ដូច្នេះគួរតែពិចារណាមើលខ្លួនឯង។ អ្នកគ្រប់គ្រងក្រុម ក៏ពិចារណាខ្លួនឯងលាលែងពីតំណែងដែរ។ ដំបូងឡើយ អ្នកនិយាយថា អ្នកមានទំនុកចិត្តយ៉ាងខ្លាំងថា នឹងឈ្នះជើងឯក។ ដូច្នេះគួរតែជាអ្នកទទួលខុសត្រូវ ប្រសិនបើមានក្រមសីលធម៌ជាគ្រូបង្វឹកពិតមែន»។

អតីតជើងខ្លាំងរូបនេះបន្តថា៖« គ្រូបង្វឹកជាច្រើនចង់ជួយបង្កើតក្រុមជម្រើសជាតិដ៏ល្អមួយ។ មានមនុស្សជាច្រើនទៀត ប៉ុន្តែពួកគេមិនទទួលបានឱកាសទេ ចំណែកនៅពេលដែលអ្នកមានឱកាស ប៉ុន្តែអ្នកមិនអាចធ្វើវាបាន។ ដូច្នេះតើអ្នកនឹងបន្តរឹងរូសដល់ពេលណា? គ្រូបង្វឹកដែលមានតែទ្រឹស្តី ប៉ុន្តែការអនុវត្តន៍សូន្យ»៕

អត្ថបទទាក់ទង