Close

ជោគជ័យលើសពីការរំពឹងទុក! ក្រោយការប្រកួតស៊ីហ្គេម បានបញ្ចប់ កម្ពុជា ឈរនៅលេខ៤ ក្នុងតារាងមេដាយ ខណៈមេដាយមាស កើនឡើង៩ដង បើធៀបនឹងឆ្នាំមុន

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៧ ខែឧសភា ឆ្នាំ២០២៣ កីឡា
ជោគជ័យលើសពីការរំពឹងទុក! ក្រោយការប្រកួតស៊ីហ្គេម បានបញ្ចប់ កម្ពុជា ឈរនៅលេខ៤ ក្នុងតារាងមេដាយ ខណៈមេដាយមាស កើនឡើង៩ដង បើធៀបនឹងឆ្នាំមុន ជោគជ័យលើសពីការរំពឹងទុក! ក្រោយការប្រកួតស៊ីហ្គេម បានបញ្ចប់ កម្ពុជា ឈរនៅលេខ៤ ក្នុងតារាងមេដាយ ខណៈមេដាយមាស កើនឡើង៩ដង បើធៀបនឹងឆ្នាំមុន

ជាការពិតណាស់ ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាយើងធ្វើជាម្ចាស់ផ្ទះ បានបញ្ចប់ការប្រកួតគ្រប់វិញ្ញាសារហើយ ដោយរង់ចាំតែពិធីបិទ និងការដង្ហែមេដាយជាផ្លូវការណ៍ នៅពហុកីឡដ្ឋានមរតកតេជោ នាល្ងាចនេះតែប៉ុណ្ណោះ ខណៈវៀតណាម ឈរនៅកំពូលតារាងមេដាយ ថៃ ឈរលេខ២ និងឥណ្ឌូនេស៊ី ឈរនៅលេខរៀងទី៣។

ចំណែកឯម្ចាស់ផ្ទះកម្ពុជា ឈរនៅចំណាត់ថ្នាក់លេខ៤ តាមពីក្រោយដោយហ្វីលីពីន និងសិង្ហបុរី ខណៈម៉ាឡេស៊ី មីយ៉ាន់ម៉ា ឡាវ ប្រុយណេ និងទីម័រ ឈរនៅលេខរៀងបន្តបន្ទាប់រៀងគ្នា។

យ៉ាងណាក៏ដោយ ដ្បិតថាមិនបានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៣ក៏ពិតមែន ប៉ុន្តែកម្ពុជា ទទួលបានជោគជ័យលើសពីការរំពឹងទុក ព្រោះកម្ពុជាបានដាក់គោលដៅត្រឹមចំណាត់ថ្នាក់លេខ៥ តែប៉ុណ្ណោះ នៅស៊ីហ្គេមឆ្នាំនេះ។

លើសពីនេះទៅទៀត កម្ពុជា ទទួលបានមេដាយយ៉ាងច្រើន ពោលគឺសរុបចំនួន ២៨១គ្រឿង ក្នុងនោះ មានមេដាយមាស ៨១គ្រឿង, ប្រាក់ ៧៤គ្រឿង និងសំរឹទ្ធ ១២៦គ្រឿង។ បើនិយាយពីមេដាយមាសវិញ ពិតណាស់អាចនិយាយបានថា ជាមហាជោគជ័យ ព្រោះមេដាយមាស កើនឡើងរហូតដល់ ៩ដង បើប្រៀបធៀបនឹងស៊ីហ្គេម លើកទី៣១ ក្នុងប្រទេសវៀតណាម កាលពីឆ្នាំមុន ដោយកាលណោះ កម្ពុជា បានមេដាយមាស ត្រឹមតែ ៩គ្រឿងប៉ុណ្ណោះ។

ជុំវិញការរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំនេះ ឯកឧត្ដម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈ កម្មាធិការជាតិរៀបចំការប្រកួតស៊ីហ្គេម និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានគូសបញ្ជាក់ថា ការប្រកួតស៊ីហ្គេមនៅកម្ពុជានេះ ទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីគណៈប្រតិភូកីឡាមកពីគ្រប់ប្រទេសទាំងអស់ ទាំង ចាត់តាំងការប្រកួត ការបដិសណ្ឋារកិច្ច ការស្នាក់នៅ និងម្ហូបអាហារជាដើម៕

អត្ថបទទាក់ទង