Close

ឈ្នះមេដាយមាសស៊ីហ្គេម ២០២៣ភ្លាម! ម្ចាស់មេដាយមាសតេក្វាន់ដូ ៤សម័យកាលជាប់គ្នានៅស៊ីហ្គេម ប្រកាសចូលនិវត្តន៍

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី១៦ ខែឧសភា ឆ្នាំ២០២៣ កីឡា
ឈ្នះមេដាយមាសស៊ីហ្គេម ២០២៣ភ្លាម! ម្ចាស់មេដាយមាសតេក្វាន់ដូ ៤សម័យកាលជាប់គ្នានៅស៊ីហ្គេម ប្រកាសចូលនិវត្តន៍ ឈ្នះមេដាយមាសស៊ីហ្គេម ២០២៣ភ្លាម! ម្ចាស់មេដាយមាសតេក្វាន់ដូ ៤សម័យកាលជាប់គ្នានៅស៊ីហ្គេម ប្រកាសចូលនិវត្តន៍

នៅព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣នេះ កីឡាការិនី Nong Tennis Panipak Wongpattanakit ដែលជាអត្តពលិកជម្រើសជាតិថៃ ដណ្ដើមបានមេដាយមាសក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ បន្ទាប់ពីយកឈ្នះកីឡាការិនីវៀតណា លើវិញ្ញាសាតេក្វាន់ដូនារី ៤៩ គីឡូក្រាម ភ្លាមនោះរូបនាងបានប្រកាសចូលនិវត្តន៍ពីអាជីពកីឡាតេក្វាន់ដូផងដែរ។

បន្ទាប់ពីដណ្ដើមមេដាយមាសជូនជាតិបានសម្រេច កីឡាការិនី Nong Tennis Panipak Wongpattanakit បានប្រាប់មកកាន់កាសែត Thairath យ៉ាងដូច្នេះថា៖«ទំព័រជីវិតរបស់ខ្ញុំក្នុងកីឡាតេក្វាន់ដូនេះ ត្រូវបានបិទហើយ។ វាជាការប្រកួតកីឡាស៊ីហ្គេមលើកចុងក្រោយរបស់ខ្ញុំ ខ្ញុំបានមេដាយមាសសរុបចំនួន៤ និងមេដាយប្រាក់១គ្រឿង។ វាមានរយៈពេល ១០ឆ្នាំហើយ ចាប់តាំងពីឆ្នាំ ២០១៣ មកដល់ពេលនេះ។ ពេលវេលាដើរលឿនណាស់!! វាពិតជាគួរឱ្យភ័យខ្លាចណាស់ តែក្នុងដំណាក់កាលនេះ វាតែងតែផ្តល់មេរៀន និងបទពិសោធន៍ល្អៗ។ ប្រសិនបើខ្ញុំមិនទទួលបានមេដាយប្រាក់នៅថ្ងៃនោះទេ ក៏ប្រហែលជាមិនមានមេដាយមាសដូចពេលនេះដែរ»។

គួររម្លឹកថា កីឡាការិនី Nong Tennis Panipak បានចូលរួមការប្រកួតកីឡាស៊ីហ្គេមជាលើកដំបូង ក្នុងជីវិតរបស់នាង ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៣ ដែលប្រទេសមីយ៉ាន់ម៉ា ធ្វើជាម្ចាស់ផ្ទះ។ កាលណោះ នាងបានប្រកួតចាញ់ម្ចាស់ផ្ទះក្នុងការប្រកួតចុងក្រោយ ដោយទទួលបានត្រឹមមេដាយប្រាក់តែប៉ុណ្ណោះ។ បន្ទាប់ពីការបរាជ័យនេះ Nong Tennis បានយកវាធ្វើជាមេរៀន ដើម្បីរំលឹកខ្លួនឯងជានិច្ច។ មកទល់ពេលនេះ Nong Tennis បានឈ្នះមេដាយមាសស៊ីហ្គេម ចំនួន ៤ ក្នុងចំណោមការចូលរួមចំនួន៥។ នាងបានឈ្នះមេដាយមាស ក្នុងឆ្នាំ ២០១៧, ២០១៩, ២០២២ និងឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា កីឡាការិនី Nong Tennis Panipak Wongpattanakit គឺជាកីឡាករតេក្វាន់ដូវ័យក្មេងរបស់ថៃ និងជាវីរនារី ដែលបានឈ្នះម្ចាស់មេដាយមាសអូឡាំពិកឆ្នាំ ២០២០ នៅប្រទេសជប៉ុន។ ក្រឿពីនោះ នាងធ្លាប់ឈ្នះពានរង្វាន់ជាច្រើនដូចជា៖ World Championships, Asian Championships, Grand Slam, Grand Prix និងពានរង្វាន់ជាច្រើនទៀត សរុបជាង ២០គ្រឿង៕

អត្ថបទទាក់ទង