Close

Google ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលកាត់បន្ថយបុគ្គលិកច្រើនជាងគេបំផុតគិតត្រឹមដើមឆ្នាំនេះ

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី១៥ ខែឧសភា ឆ្នាំ២០២៣ បច្ចេកវិទ្យា
Google ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលកាត់បន្ថយបុគ្គលិកច្រើនជាងគេបំផុតគិតត្រឹមដើមឆ្នាំនេះ Google ក្លាយជាក្រុមហ៊ុនបច្ចេកវិទ្យាដែលកាត់បន្ថយបុគ្គលិកច្រើនជាងគេបំផុតគិតត្រឹមដើមឆ្នាំនេះ

បរទេស ៖ ដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល ដែលបណ្តាលមកពីវិបត្តិមួយចំនួន បានធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន បានសម្រេចចិត្តកាត់បន្ថយបុគ្គលិក ដោយក្នុងនោះ ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកធំៗក៏បានធ្វើដូច្នេះផងដែរ។

គិតត្រឹមខែមេសាកន្លងទៅនេះ ក្រុមហ៊ុនដែលប្រកាសកាត់បន្ថយបុគ្គលិកច្រើនជាងគេគឺ Google។ កាលពីខែមករា ក្រុមហ៊ុន Google បានប្រកាសថានឹងកាត់បន្ថយបុគ្គលិកប្រមាណ ១២,០០០នាក់ នៅជុំវិញពិភពលោក ដែលស្មើនឹង ៦ភាគរយនៃបុគ្គលិកសរុប។

ចំពោះក្រុមហ៊ុនដែលមានតួលេខខ្ពស់បន្ទាប់នោះគឺ Microsoft ដែលមានរហូតដល់ ១០,០០០នាក់ ស្មើនឹង ៥ភាគរយនៃបុគ្គលិកសរុប។ ចំណែកក្រៅពីនេះ មានដូចជាក្រុមហ៊ុនផលិតកុំព្យូទ័រ IBM មាន ៣,៩០០នាក់, ក្រុមហ៊ុន Software ដ៏ធំប្រចាំទ្វីបអឺរ៉ូប SAP មាន ២,៨០០នាក់ , ក្រុមហ៊ុន PayPal មាន ២,០០០នាក់, ក្រុមហ៊ុន Zoom មាន ១,៣០០នាក់ និងក្រុមហ៊ុន Yahoo មាន ១,០០០នាក់ ខណៈ Meta បានកាត់បន្ថយបុគ្គលិករហូតដល់ ៤,០០០នាក់ ព្រមទាំងគ្រោងកាត់បន្ថយរហូតដល់ ១០,០០០នាក់នៅក្នុងឆ្នាំនេះ។

អត្ថបទទាក់ទង