Close

គ្រូបង្វឹកថៃ ថាលទ្ធផលស្មើគ្នាជាមួយវៀតណាម ម្សិលមិញគឺជារឿងល្អ

ដោយ៖ Volak ENN ​​ | ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ២០២៣ កីឡា
គ្រូបង្វឹកថៃ ថាលទ្ធផលស្មើគ្នាជាមួយវៀតណាម ម្សិលមិញគឺជារឿងល្អ គ្រូបង្វឹកថៃ ថាលទ្ធផលស្មើគ្នាជាមួយវៀតណាម ម្សិលមិញគឺជារឿងល្អ

គ្រូបង្វឹកក្រុមជម្រើសជាតិថៃ លោក Issara Sritaro បានហៅការស្មើក្រុមរបស់លោកជាមួយនឹងវៀតណាមថា ជាលទ្ធផលដ៏ល្អ ខណៈដែលថៃ បានរក្សាតំណែងកំពូលតារាងក្នុងពូល B ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

លោក Issara Sritaro បាននិយាយនៅឯសន្និសីទក្រោយការប្រកួតយ៉ាងដូច្នេះថា៖«វាពិតជាលទ្ធផលដ៏ល្អ ខ្ញុំពេញចិត្តណាស់។ ថៃ បានបញ្ចប់វគ្គចែកពូលនៅលើកំពូលតារាង ដូចការគ្រោងទុក»។

លោក Sritaro បានបន្តថា៖ «យើងលេងបានល្អជាងវៀតណាមក្នុងតង់ទីមួយ ប៉ុន្តែបានបាត់បង់លំនឹងខ្លះនៅក្នុងវគ្គទីពីរ។ ទោះជាយ៉ាងណា រឿងសំខាន់គឺថៃ បានបញ្ចប់វគ្គចែកពូលនៅលើគេ ហើយគ្មានកីឡាករណាម្នាក់រងរបួសឡើយ»។

មែនទែនទៅ ទាំងវៀតណាម និងថៃ សុទ្ធតែបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដូច្នេះ បន្ទាប់ពីឈ្នះទាំងបីប្រកួតមុនរបស់ពួកគេ។ ថៃ ជាក្រុមកំពូលតារាង ដោយសារមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងវៀតណាម។

គួរបញ្ជាក់ថា ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រុមដំរីសឹកថៃ នឹងត្រូវប្រកួតជាមួយក្រុមជម្រើសជាតិមីយ៉ាន់ ម៉ា ខណៈក្រុមជម្រើសជាតិវៀតណាម ត្រូវប៉ះជាមួយក្រុមកំពូលតារាងក្នុងពូល A ឥណ្ឌូនេស៊ី នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣នេះ៕



អត្ថបទទាក់ទង