ថ្ងៃនេះ «ប៊ូខាវ» ដឹកនាំអត្តពលិកថៃ ១៧នាក់ មកប្រកួតស៊ីហ្គេម នៅកម្ពុជា លើវិញ្ញាសារ Kickboxing
នៅថ្ងៃពុធ ទី១០ ខែឧសភានេះ ស្ដេចប្រដាល់ថៃ កីឡាករ Buakaw Banchamek ដែលគ្រប់គ្នាស្គាល់ថា ប៊ូខាវ នឹងដឹកនាំអ្នកប្រដាល់ថៃចំនួន១៧នាក់ មកកម្ពុជា ដើម្បីធ្វើការប្រកួតដណ្តើមមេដាយស៊ីហ្គេមឆ្នាំ២០២៣ លើវិញ្ញាសារ Kickboxing។
យោងតាមការចេញផ្សាយដោយកាសែត Thairath របស់ថៃ បានឲ្យដឹងថា ប៊ូខាវ នឹងធ្វើដំណើរមកកាន់រាជធានីភ្នំពេញនៅរសៀលនេះ តាមជើងហោះហើរ Bangkok Airways PG933 នៅអាកាសយានដ្ឋានសុវណ្ណភូមិ។
មុនពេលធ្វើដំណើរមកកាន់កម្ពុជា ប៊ូខាវ បាននិយាយថា ៖«ថ្ងៃនេះ ក្រុមកីឡាករប្រដាល់សេរីថៃយើង បានត្រៀមខ្លួនជាស្រេចក្នុងការធ្វើដំណើរទៅប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ យើងទាំងអស់គ្នាបានត្រៀមខ្លួន និងប្តេជ្ញាចិត្តយ៉ាងមុតមាំថា យើងនឹងយកមេដាយមកជូនបងប្អូនជនជាតិថៃវិញ។ សូមជួយលើកទឹកចិត្តយើងឲ្យបានច្រើន»។
ថៃ បានបញ្ជូនអត្តពលិកប្រដាល់សេរីទៅប្រកួតចំនួន ១៧ នាក់ ដោយសង្ឃឹមឈ្នះមេដាយគ្រប់ៗគ្នា និងដាក់គោលដៅ ដណ្ដើមយកមេដាយមាសយ៉ាងតិច ចំនួន ៦ គ្រឿង។
ខាងក្រោមនេះ បញ្ជីឈ្មោះកីឡាករប្រដាល់ថៃ៖
1. កីឡាករ Sithichok Naksawat វៃក្នុងប្រភេទទំងន់ ៥៤ គីឡូក្រាម
2. កីឡាករ Kampanat Walsiripattanachai វៃក្នុងប្រភេទទំងន់ ៦០ គីឡូក្រាម
3. កីឡាករ Opas Rodnok វៃក្នុងប្រភេទទំងន់ ៦៧ គីឡូក្រាម
4. កីឡាករ Chaythong Sasaroj វៃក្នុងប្រភេទទំងន់ ៥១ គីឡូក្រាម
5. កីឡាករ Chaiwat Sangnoi វៃក្នុងប្រភេទទំងន់ ៥៧ គីឡូក្រាម
6. កីឡាករ Chalermlarp Sandidongsakul វៃក្នុងប្រភេទទំងន់ ៦៣.៥ គីឡូក្រាម
7.កីឡាករ Thanaphat Tonphosri វៃក្នុងប្រភេទទំងន់ ៧១ គីឡូក្រាម
8. កីឡាករ Nuttakarn Sangthong វៃក្នុងប្រភេទទំងន់ ៥១ គីឡូក្រាម
9. កីឡាករ Owat Tiemyom វៃក្នុងប្រភេទទំងន់ ៦៧ គីឡូក្រាម
10. កីឡាករ Alex Song Druhe Dragon Barrier Kicklight វៃក្នុងប្រភេទទំងន់ ៦៣ គីឡូក្រាម
11. កីឡាករ Pikanet Sukkin វៃក្នុងប្រភេទទំងន់ ៦៩ គីឡូក្រាម
12.កីឡាករ Korok Wichitnavee វៃក្នុងប្រភេទទំងន់ ៦៣ គីឡូក្រាម
13. កីឡាការិនី Kamolthip Emsakul វៃក្នុងប្រភេទទំងន់ ៥៥ គីឡូក្រាម
14. កីឡាការិនី Paweena Palakan វៃក្នុងប្រភេទទំងន់ ៥០គីឡូក្រាម
15. កីឡាការិនី Nithinat Phlapphleng វៃក្នុងប្រភេទទំងន់ ៤៨ គីឡូក្រាម
16. កីឡាការិនី Chutima Jodram វៃក្នុងប្រភេទទំងន់ ៥៦ គីឡូក្រាម
17. កីឡាការិនី Peamsuk Permkhuntod វៃក្នុងប្រភេទទំងន់ ៥២គីឡូក្រាម៕