Close

កាសែត New York Times ទទួលបានប្រាក់ ៣០០លានដុល្លារពី Google ជាថ្នូរនឹងការប្រើប្រាស់មាតិកាព័ត៌មាន

ដោយ៖ Volak ENN ​​ | ថ្ងៃអង្គារ ទី៩ ខែឧសភា ឆ្នាំ២០២៣ បច្ចេកវិទ្យា
កាសែត New York Times ទទួលបានប្រាក់ ៣០០លានដុល្លារពី Google ជាថ្នូរនឹងការប្រើប្រាស់មាតិកាព័ត៌មាន កាសែត New York Times ទទួលបានប្រាក់ ៣០០លានដុល្លារពី Google ជាថ្នូរនឹងការប្រើប្រាស់មាតិកាព័ត៌មាន

បរទេស: កាសែត The New York Times ត្រូវបានគេរាយការណ៍មកថា ទទួលបានប្រាក់ប្រមាណ ៣០០លានដុល្លារអាមេរិក ពីក្រុមហ៊ុន Google សម្រាប់រយៈពេល៣ឆ្នាំ ក្នុងការប្រើប្រាស់មាតិកាព័ត៌មាននៅលើ Platform របស់ខ្លួន។

កាសែត Wall Street Journal បានរាយការណ៍មកថា The New York Times និង Google បានយល់ព្រមលើកិច្ចព្រមព្រៀងមួយ ដែលអនុញ្ញាតឲ្យ Google ប្រើប្រាស់មាតិកាព័ត៌មានរបស់ The New York Times នៅលើ Google News។

ប្រភពដដែលបានបន្តទៀតថា កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងតតាំងពីដើមខែកុម្ភៈ ឆ្នាំ២០២៣ មកម្ល៉េះ ដោយមានរយៈពេល ៣ឆ្នាំ ជាមួយនឹងការទូទាត់ប្រាក់ ៣០០លានដុល្លារអាមេរិក។

គួរបញ្ជាក់ផងដែរថា បណ្ដាប្រទេសជាច្រើននៅលោកខាងលិចបាននិងកំពុងតែទាមទារឲ្យ Google និង Facebook បង់ប្រាក់ដល់ស្ថាប័នព័ត៌មាន ជាថ្នូរនឹងការប្រើប្រាស់មាតិកាព័ត៌មានរបស់ពួកគេដោយសេរីនៅលើ Platform News៕

អត្ថបទទាក់ទង