Close

អស្ចារ្យ​ណាស់​! ក្រុមបាល់ទះជម្រើសជាតិកម្ពុជាសាងប្រវត្តិសាស្រ្តថ្មី​ ក្រោយទម្លាក់ថៃនៅវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

ដោយ៖ Volak ENN ​​ | ថ្ងៃចន្ទ ទី៨ ខែឧសភា ឆ្នាំ២០២៣ កីឡា
អស្ចារ្យ​ណាស់​! ក្រុមបាល់ទះជម្រើសជាតិកម្ពុជាសាងប្រវត្តិសាស្រ្តថ្មី​ ក្រោយទម្លាក់ថៃនៅវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ អស្ចារ្យ​ណាស់​! ក្រុមបាល់ទះជម្រើសជាតិកម្ពុជាសាងប្រវត្តិសាស្រ្តថ្មី​ ក្រោយទម្លាក់ថៃនៅវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

(បាល់ទះ​)៖​ ដូចដែល​ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាបាល់ទះបាន​ដឹង​ហហើយពីការប្រកួតដ៏ជក់ចិត្ត​ និង​ព្រឺព្រួច​ រវាងក្រុម​បាល់ទះ​ជម្រើសជាតិកម្ពុជាជាមួយក្រុមជម្រើសជាតិថៃ​ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ​កាលពីយប់មិញ ដោយ​ក្រុម​ម្ចាស់​ផ្ទះ​កកម្ពុជាបានវាយបក​យកឈ្នះ​ ថថៃយ៉ាង​មិន​គួរ​ឲ្យ​ជជឿក្នុង​លទ្ធផល​ ៣​ ​ទល់​ ២សិត​ ក្រោម​ក្រសែភ្នែក​អ្នក​ទស្សនា​ផ្ទាល់​ជាង​៥ពាន់​នាក់​។

ជាមួយ​នឹង​លទ្ធផលដ៏​គាប់​ប្រសើរ​នេះ​ បាន​ជួយ​ឱ្យ​កម្ពុជា​សាង​ប្រវត្តិសាស្រ្តថ្មី​ ដោយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ស៊ីហ្គេម  ខណៈ​កម្ពុជា​ មិនដែល​ធ្លាប់​ឡេីង​មក​ដល់​វគ្គ​នេះ​ឡេីយ​ចាប់​តាំង​ពី​ស៊ីហ្គេម​បង្កើត​ឡេីង​ ។​ តាម​រយៈ​ជ័យជម្នះ​ដ៏​អស្ចារ្យ​នេះ​ បាន​សបញ្ជាក់​ឲ្យ​ឃើញ​ថា​ វិស័យកីឡាបាល់ទះកម្ពុជាកាន់រីកចម្រើនខ្លាំង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ក្រោយពីឈ្នះមេដាយសំរឹទ្ធ​ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១​ ដែល​វៀតណាមធ្វេី​ជា​ម្ចាស់​ផ្ទះ​។

ភារកិច្ច​បន្ទាប់​ គឺក្រុម​បាល់ទះ​ជម្រើសជាតិកម្ពុជា​ ​នឹង​ត្រូវ​ជួប​តទល់ជាមួយ​ម្ចាស់​ជើងឯក​ស៊ីហ្គេម​១១​សម័យ​កាល​ គឺក្រុមជម្រើសជាតិឥណ្ឌូនេស៊ី​ ក្នុងវគ្គផ្ដាច់ព្រ័ត្រដណ្ដើមមេដាយមាស ខណៈកម្ពុជា​ ធ្លាប់​ប៉ះ​គ្នា​រួច​មកហើយ​នៅវគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ A ដោយ​កម្ពុជា​ ចាញ់​ឥណ្ឌូនេស៊ី​ ៣​ទល់​  ០សិត​។​ ជាមួយ​គ្នា​នេះ​ដែរ​ ជម្រើសជាតិថៃ​ បន្ទាប់​ពី​ចាញ់​កម្ពុជា​ នឹង​ត្រូវប៉ះគ្នាជាមួយនិងក្រុមជម្រើសជាតិវៀតណាម​ ដណ្ដើមមេដាយសំរឹទ្ធ។

គួរបញ្ជាក់ថា​ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ​​ នឹង​ធ្វើឡើងនៅថ្ងៃទី៨​ ខែឧសភានេះ វេលាម៉ោង​ ០៧:៣០នាទីដដែល​នាពហុកីឡដ្ថានជាតិអូឡាពិក។​ ដូច្នេះ​សូម​បងប្អូន​កម្ពុជា​ទាំងអស់​គ្នា​ទៅ​ទស្សនា​ឱ្យ​បាន​ច្រើន​កុះករ​ ដើម្បី​លើក​ទឹក​ចិត្ត​កីឡាករ​ នឹងឈន​ទៅ​រក​ការ​សាង​ប្រវត្តិសាស្ត្រ​ថ្មី​ជា​មួយ​គ្នា​៕

អត្ថបទទាក់ទង